អីយ៉ា! ស្ងាត់ៗ សួស វីហ្សា និង អនាគតស្វាមី បង្កើតជំនួញថ្មីមុនថ្ងៃពិសេសមកដល់

ភ្នំពេញ ៖ ពេលនេះដែរ ជំនួញថ្មីរបស់តារាចម្រៀង សួស វីសា និងអនាគតស្វាមីលោក ថមមី បានចេញជារូបរាងបណ្តើរៗហើយ ។ ដើម្បីឱ្យការរកស៊ីកាន់តែទាក់ទាញពីសំណាក់មហាជន និងអ្នកគាំទ្រ សួស វីសា បានយកឈ្មោះរបស់នាង និង គូដណ្តឹងធ្វើជាស្លាកយីហោតែម្តង ។សួស វីសា បានដាក់ឈ្មោះរបស់នាងថា «T&S Fashion» ដែលមានទីតាំងនៅជិតផ្សារម៉ាក្រូ ។ មានការលើកឡើងថា សួស វីសា និង គូដណ្តឹងសម្រុក រៀបចំហាងឱ្យរូចរាល់មុនថ្ងៃមង្គលរបស់នាង

មកដល់ ។ សម្រាប់ដើមទុនចំនាយទៅលើមុខរបរមួយនេះក៏ច្រើនគួរសមផងដែរ ។ គេមិនទាន់ដឹងថា សួស វីសា និងរៀបចំការសម្ពោធហាងរបស់នាងនៅពេលណានោះទេ ។ តារាចម្រៀងរូបនេះរំពឹងថាជំនួញរបស់នាង នឹងជោគជ័យ ។ មានការសរស់ើរថាពិតជាមិនធម្មតាមែនមួយគូនេះមុន នឹងសម្រេចចិត្តរៀបការពួកគេមានជីវភាពធូរធារសព្វគ្រប់ ដែលកន្លងមកពួកគេបានទិញផ្ទះរួមគ្នា និងរថយន្តមួយគ្រឿងម្នាក់ផងដែរ ។គេចាំបានថាក្រោយភ្ជាប់ពាក្យភ្លាម សួស វីសា និង ថមមី បានបណ្តើរគ្នាចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ដែលត្រូវបានគេដឹងថាមិនមែនជាការដើរកម្សាន្តនោះទេ ។

ពួកគេទៅមើលអីវ៉ាន់សម្រាប់ជំនួញ តែប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្រោយហាងដំណើរការរួចរាល់ សួស វីសា និងមានពេលវេលាបន្ទំស្បែកដើម្បីត្រៀមធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងខែ វិច្ឆិកាខាងមុខនេះ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment