ចូលរួមអបអរសាទរ! មុននេះ សាន ផានិត បានជួបមុខកូនទី២របស់ខ្លួនហើយ

ភ្នំពេញ ៖ មុននេះបន្ដិចលើគណនីហ្វេសប៊ុករបស់តារាចម្រៀងជើងចាស់ច្បាស់ស្ទីលក្បាលត្រងោល លោក សាន ផានិត បានបង្ហាញនូវក្ដីរីករាយលាយឡំនឹងស្នាមញញឹមស្វាគមន៍កូនទីពីររបស់ខ្លួនដែលទើបសម្រាល។

ស្ថិតក្នុងរូបភាពកំពុងឱនឈ្ងោកមើលកូនទីពីររួមកូនប្រុសច្បងម្ចាស់បទ «ជាប់រវល់» បញ្ជាក់សំណេរក្នុងភាសាបរទេសថា « Welcome My Second Son» ដែលប្រែសម្រួលជាភាសាជាតិខ្មែរយើងថា សូមស្វាគមន៍កូនប្រុសទី២របស់ខ្ញុំ។ ភ្លាមនោះអ្នកគាំទ្ររបស់លោកក៏បានចូលមកអបអរជាហូរហែពិសេសជូនពរឲ្យភរិយា និងកូន មានសុខភាពល្អថែមទៀតផង។

Related posts

Leave a Comment