ទឹកចិត្តល្អ! ចែកា ស្រីស្អាតលក់ online ត្រូវក្មេងប្រុសមិនទាន់គ្រប់អាយុបើកម៉ូតូវ៉ាស្តាំ បណ្តាលឲ្យខូចខាតរថយន្ត, គាត់មិនទាមទារសំណងទេ តែហួសចិត្តត្រង់ក្មេងប្រុសនោះ ជិះប៉ះគាត់ហើយ វាចុះមកជេរគាត់ញ៉ែតៗទៀត…

ស្រីស្អាតដែលជាអ្នកលក់ online មានឈ្មោះក្នុងគណនីហ្វេសបុកថា Molika Online Shop បានបង្ហោះឲ្យដឹងថាក្មេងប្រុសមិនទាន់គ្រប់អាយុបានបើកម៉ូតូវ៉ាស្តាំប៉ះឡានគាត់ខូចខាតខ្លាំងគួរសម តែដោយសារតែចែអាណិតក្មេងទើបមិនទាមទារសំណងអ្វី សុខចិត្តយកឡានទៅធ្វើខ្លួនឯង តែចែហួសចិត្តត្រង់ក្មេងប្រុសនោះវាជេរយកតែម្តង។ ចែកាបានរៀបរាប់លើហ្វេសបុកថា៖ ខ្ងុំមិនយកសំណងដោយសារខ្ញុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវ៉ាស្ដាំចឹងអីព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវ៉ាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ៕

Related posts

Leave a Comment