ស្ងាត់ៗអ្នកនាង ស៊ុន ស្រីពេជ្រ ទម្លាយរូបថត Pre Wedding រួមជាមួយនិងកូនតូចផងដែរ និងត្រៀមចូលរោងការខាងមុខនេះ

ភ្នំពេញ ៖ មកទល់នឹងពេលនេះកូនរបស់អ្នកនាងសុន ស្រីពេជ្រ កាន់តែធំខ្លាំងឡើង ហើយពេលនេះដែល ក៏ជាពេលដែលនាងគិតគូរៀបការតាមប្រពៃណី ជាមួយស្វាមីជាទីស្រលាញ់ដែលចាប់ដៃគ្នារួមរស់ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកនេះ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាស្រីរូបនេះ បាននាំកូនជាទីស្រលាញ់របស់ខ្លួនថតរូបPre Wedding លក្ខណៈគ្រួសារ យ៉ាងមានសុភមង្គល សម្រាប់ការត្រៀមចូលរោងជ័យនៅក្នុងពេលឆាប់ៗនេះ។ទន្ទឹមនឹងរូបភាពដ៏មានសុភមង្គលនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់នាងគ្រប់គ្នា

ដែលខិតខំតស៊ូជាមួយនឹងស្វាមីរហូតទទួលបានកាដូពិសេសកូនស្រី ក្រោមដំណក់ឈាមរួមគ្នា ពេលនេះក៏សម្រេចចូលរោងការជាមួយស្វាមីហើយ។យ៉ាងណាមិញទោះជាយ៉ាងណាក្តី តារាស្រីរូបនេះ នៅមិនទាន់បានបង្ហើបពីថ្ងៃរៀបការនៅឡើយនោះទេ ថានៅថ្ងៃណាខែណានោះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment