ញ៉ាក់សាច់! ម៉ូតូ Honda Dream 2020 មនុស្សជាច្រើនប៉ងតែមិនបានជិះផង ស្រាប់តែលោកពូម្នាក់នេះបែរជាទិញយកទៅរត់តុកតុកទៅវិញកំពុងមានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ៣ តុលា ក្រុមហ៊ុន Honda បានដាក់បង្ហាញនូវម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០ ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា។ជាមួយការទន្ទឹងរងចាំរបស់អតិថិជនរបស់ខ្លួនម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០ បានប្រកាសចេញមកជាមួយការរចនាតែមថ្មី ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មានឆ្អិនឆ្អៅ លាយឡំជាមួយប្លាទីនចែងចាំង រំលេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ។មិនខុសពីស៊េរីមុនៗ ឬអាសង់នេះ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។ ចំពោះតម្លៃវិញពេលចេញលក់ថ្ងៃដំបូងក៏មិនខុសពីស៊េរីមុនៗប៉ុន្មាន

ដែរយ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែមានពូរម្នាក់បានទិញម៉ូតូHonda Dream ស៊េរីឆ្នាំ ២០២០ យកទៅកែរដើម្បីដាក់រឺម៉កកង់បីសម្រាប់ដឹកភ្ញៀវ បន្ទាប់ពីបានឃើញបែបនេះរួចបានធ្វើឲ្យមហាជនជាច្រើនបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានមហាជនខ្លះលាន់មាត់ថាមិនទាន់បានទិញម៉ូតូHonda Dream ស៊េរីឆ្នាំ ២០២០ជិះផងតែពូរម្នាក់ទិញយកមកអូសរឺម៉កកង់បីយ៉ាងឡូយ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment