អុញនោះ! ដឹងថាប្ដីមានស្រីក្រៅថែមទាំងឃើញកំពុងអោបគ្នា នាងមិននិយាយអ្វីទាំងអស់ គ្រាន់តែផ្ញើសារទៅប្ដីមួយមាត់ស្រាប់តែប្ដីមកដល់ផ្ទះភ្លាមតែម្ដង

បរទេស ៖ យោងតាមការចុះផ្សាយពីពត៌មានបរទេសដែលបានចុះផ្សាយ ពីរឿងរ៉ាវរបស់នារីម្នាក់ដែលមានឈ្មោះថា Gin Onza ដែលប្តីរបស់នាងបានបាត់ពីផ្ទះ២ថ្ងៃហើយ ហើយនាងកំពុងតែរងចាំផ្លូវនៅឯផ្ទះ ដែលក្នុងចិត្តបារម្មណ៍យ៉ាងខ្លាំង ។នាងបានតេនិងផ្ញើរសារទៅកាន់ ប៉ុន្តែមិនបានតប ក្រោយមកក៏បានឃើញរូបប្តីរបស់នាងក្នុងហ្វេសប៊ុក កំពុងតែអោបថើបស្រីយ៉ាងសប្បាយរីករាយ ។ ក្រោយមកនាងបានផ្ញើរសារទៅប្តី នាងដែលមានឈ្មោះថា Ben Joseph Catacutan ថា៖«សូមផ្ញើសារមកខ្ញុំផង ដែលចំពោះនរណាម្នាក់បានស្គាល់នារីម្នាក់នោះ ។អរគុណណាស់! ខ្ញុំចង់

អរគុណដល់នាងផ្ទាល់ សម្រាប់ការមើលថែប្តីរបស់ខ្ញុំ អូនកំពុងរង់ចាំបងនៅឯផ្ទះ ។ សូមឆាប់បង្ហើយ«កិច្ចការខាងក្រៅ»របស់បង និងឆាប់មកវិញណា៎ »។ ក្រោយពីប្ដីរបស់នាងពេលបានឃើញសារបែបនេះ បែរជាប្រញ៉ាប់ប្រញ៉ាល់ មកផ្ទះវិញ មិនដឹងថាយ៉ាងមុិចដែរ ហើយ ចាប់ពីពេលនោះគាត់ក៏ឈប់បាត់ពីរផ្ទះទៀត ពេលចេញពីធ្វើការគឺមកដល់ផ្ទះ សូម្បីតែមិត្តភក្ដិគែបបួលហៅទៅផឹកសុីក៏គេមិនទៅដែរ គ្មាននរណាដឹងថាមានរឿងអ្វីកើតឡើង តើអ្វីទៅដែលធ្វើអោយគាត់កែប្រែបែបនេះ?ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment