ប្រពៃណាស់! លោកពូម្នាក់ចំណាយលុយខ្លួនឯងទិញស៊ីម៉ង់និងទឹកមកចាក់បំពេញផ្លូវដែលលុបជង្ហុក

កោះកុង ៖ កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការចាប់អារម្មណ៍ និងកោតសរសើរនូវទឹកចិត្តបងប្រុសម្នាក់ ដែលបានចំណាយពេលវេលា និងថវិកាខ្លះ ទិញ ស៊ីម៉ង់ត៍ ខ្សាច់ មកចាក់បំពេញជង្ហុកតាមផ្លូវ ព្រមទាំងមានការចែករំលែកគំរូដ៏ល្អមួយនេះជិត៣ពាន់ដងទៅហើយ គិតត្រឹមថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩ នេះ។ក្នុងនោះ ហ្វេសប៊ុកបងប្រុសរូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “ធ្វើល្អមិនមែនចង់បាន Like ឬ Share នោះទេ

គ្រាន់តែចង់បានផ្លូវល្អបើកបរស្រួលតែប៉ុណ្ណោះ។ ចំណាយពេលវេលាខ្លះ កំលាំងខ្លះ ថវិកាខ្លះ ដើម្បីជួយដល់សង្គម ។ បើពលរដ្ឋម្នាក់លុប១ជង្ហុក ចឹងប្រជាពលរដ្ឋ១០០នាក់បាន១០០ជង្ហុកដែរ។ (ផ្លូវល្អបើកបរសុវត្ថិភាព) ព្រែកតាតី ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង”។គួររំលឹកបន្តិចផងដែរថា កាលពីពេលកន្លងទៅបងប្រុសរូបនេះក៏ធ្លាប់បាន លុបជង្ហុកតាមផ្លូវកន្លែងផ្សេងផងដែរ ដោយបងប្រុសរូបនេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“ថែទាំព្យាបាលតាំងពីតូចអោយហើយកុំចាំដល់ធំវាពិបាកនឹងព្យាបាល។ ចំណាយកំលាំងតិចតួចដើម្បីសង្គម បើមិនបានជួយដល់សង្គម សូមកុំបំផ្លាញសង្គម។ ផ្លូវល្អ បើកបរសុវត្ថិភាព! ព្រែកគល់”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment