ម៉ោងជិត៨ហើយ ហើយក៏សួរថា ថ្មើរនេះហើយ នៅលក់ទៀតអី គ្រាន់សួរចឹងទេ ក៏ចង់យំ ពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវាយ ព្រោះនៅសល់ច្រើន…

កាលពីម្សិលមិញនេះ ត្រូវហ្នឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Le Oun បានរៀបរាប់ពីក្មេងប្រុសដ៏កំសត់ម្នាក់ជិះកង់ដើរលក់កញ្ឆែតដល់ម៉ោងជិត៨យប់ទៅហើយ នៅសល់ច្រើនពេក លក់មិនដាច់ ណាមួយខ្លាចម្តាយវាយ ។ ម្ចាស់ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ជិះម៉ូតូថារកទៅទិញអីញុំា ជិតដល់ហើយក៏ជួបអូនតូច១ ដែលមានអាយុ១២ឆ្នាំ ដំបូងអូនហ្នឹងក៏សួរពីរនាក់ខ្ញុំថា ពូអើយ មីងអើយ ថ្មើរនេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដង ដោយសារខ្ញុំជិះម៉ូតូនិយាយគ្នា២នាក់ ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូនហ្នឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថា ម៉ោងជិត៨ហើយ ហើយក៏សួរថា ថ្មើរនេះហើយ នៅលក់ទៀតអី គ្រាន់សួរចឹងទេ ក៏ចង់យំ ពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវៃព្រោះនៅសល់ច្រើន ថ្មើរនេះហើយនៅសល់ពេញ មិនទាន់លក់បាន១គីឡូទេ

អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរ យកកន្លះគីឡូ តែខ្ញុំអោយដល់5$ដែរ) កញ្ឆែតមួយគីឡូ=៥០០០៛ មិនថ្លៃទេ ជួយទិញគ្នាផង ឪពុកកម្មករសំណង់ ម្តាយដើរបោកខោអាវអោយគេ មានបងប្អូន៤នាក់ ជាកូនបងគេ រៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗ អូនៗ ឃើញជួយទិញអូនហ្នឹងផង។ នៅម្តុំច្បារអំពៅយើងហ្នឹង បើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប”៕

Related posts

Leave a Comment