គ្រប់គ្នានឆ្ងល់! កុមារី រ៉ន ណាវី វ័យ៨ឆ្នាំច្រៀងយ៉ាងពីរោះ ដូចមនុស្សធំ តែប្រែជាធ្លាក់ពីការប្រកួតយប់មិញ (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីការប្រលងបញ្ចេញសមត្ថភាព Cambodia Idol Junior បានធ្វើឡើងប៉ុន្មានសប្តាហ៍នេះ បានប្រមូលផ្តុំទៅដោយក្មេងៗ ដែលមានសមត្ថភាពជាច្រើនបានធ្វើការច្រៀង បង្ហាញទឹកដមយ៉ាងពីរោះខ្លាំងគួរឲ្យសរសើរ។

ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ កាលពីយប់មិញ ក្មេងស្រីមួយរូបវ័យ៨ឆ្នាំ ឈ្មោះរ៉ន ណារី បានធ្វើការបកស្រាយនូវចម្រៀងមរតកដើមយ៉ាងពីរោះ ក្នុងបទ«បូរីជូឡុង» ធ្វើឲ្យអ្នកទស្សនាស្តាប់ជាច្រើនអ្នក បាននាំគ្នាសរសើរគ្រប់គ្នាជាមួយនឹងសម្លេងដ៏ពីរោះរបស់ប្អូន ទោះមានចំណុចខ្វះខាតបន្តិចយ៉ាងណាក្តី។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយខ្លាំងនោះគឺ ក្មេងស្រីរូបនេះ ពុំទទួលបាននូវ «Yes» ដើម្បីឈានទៅវគ្គបន្តនោះឡើយ ព្រោះគណកម្មការបាននាំផ្តល់នូវចម្លើយ «No »មិនបានគ្រប់គ្នា ដូច្នោះហើយទើបមានការសោកស្តាយយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ និងកើតការងឿងឆ្ងល់ ហេតុអ្វីបានជាប្អូនមិនបានទទួលលទ្ធផលល្អ។

តាមរយៈវីដេអូខមមិនពីបណ្តាអ្នកទស្សនា ពិតជាមិនពេញចិត្ត និងសោកស្តាយខ្លាំងចំណោះ ប្អូន ព្រោះក្មេនាងពិតជា ច្រៀងបានល្អ ដង្ហើមនៃការច្រៀងក៏បានល្អ ទោះមានវ័យទើបតែ៨ឆ្នាំ សមត្ថភាពពិតជាល្អ៕

>

Related posts

Leave a Comment