ឌីជេណាណា! ភាគច្រើនគេនិយាយថា បរុសម្នាក់នេះសំណាងណាស់ បានឌីជេណាណាធ្វើប្រពន្ធ តាមពិតឌីជេណាណាទេ ជាអ្នកមានសំណាង បានបរុសម្នាក់នេះជាស្វាមី

ភ្នំពេញ៖ កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ ឌីជេណាណា បានង្ហោះរូបភាពមួយសន្លឹក ព្រមទាំបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយប្រាប់ឲ្យដឹងថា៖ ភាគច្រើនគេនិយាយថាបរុសម្នាក់នេះសំណាងណាស់បានឌីជេណាណាធ្វើប្រពន្ធ។ តែតាមការពិតឌីជេណាណាទេទើបជាអ្នកមានសំណាងបានបរុសម្នាក់នេះជាស្វាមី។

លោកប្តីខ្ញុំជាមនុស្សប្រុសដែលមិនចេះចង់ឈ្នះ គាត់សុំទោសរាល់ពេលដែលខ្ញុំខឹង ទោះគាត់ខុសឫមិនខុសក៏ដោយ គាត់មិនដែលខ្លាចប្រពន្ធគាត់ល្បី មិនធ្លាប់អន់ចិត្តទោះប្រពន្ធគាត់ធ្វើការជាមួយបរុសណាផ្សេងក៏ដោយ មិនធ្លាប់រារាំងការសម្រេចចិត្តរបស់ខ្ញូំ ហើយក៏មិនធ្លាប់ដាក់សម្ពាធទោះខ្ញុំធ្វើរឿងដែលគាត់មិនចូលចិត្ត។ អរគុណណាស់លោកប្តី។

(បង្ហោះរូបលោកប្តីមួយ ជាកាលោងចិត្តដែលត្រូវទៅអាមេរិកចោលគាត់ទៀតហើយ ហេហេហេ)។ ឌីជេណាណាឆ្លាតអញ្ចឹង៕

Related posts

Leave a Comment