ទុបសំណើចមិន! លោក អ៊ឹម ជីវ៉ា ធ្វើត្រាប់តាម លោក ឈាង វុន ដែលបានមានប្រសាសថាកម្មករធ្វើពុតជាឈឺមិនធ្វើការខាតថវិកាជាតិ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ កាលពីពេលថ្មីៗនេះ ចំពោះរឿងដ៏កក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុក ទាក់ទងទៅនឹងរឿង អនុសាសន៍ដ៏មហាខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ដែលបាននិយាយ ថា៖”ប្រាក់ចំណូលរដ្ឋបាត់បង់ ដោយសារតែកម្មករធ្វើពុតឈឺ ដើម្បីកេងបន្លំប្រាក់ ប.ស.ស”។ទន្ទឹមនឹងនេះដែរ ទាក់ទងចំពោះរឿងខាងលើ ត្រូវបានមតិមហាជនបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ឯកឧត្ដម ឈាង វុន។ យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោក អុឹម ជីវ៉ា ក៏បានបង្ហោះវីដេអូដែលធ្វើត្រាប់តាម ឯកឧត្ដម ឈាង វុន ហើយក៏បានភ្ជាប់សារមួយឃ្លាថា៖ “ឯកឧត្តម ZinII បកស្រាយរឿងកម្មករធ្វើជាពុតជាឈឺបាត់បង់ថវិការជាតិ

សូមកុំសរសេរពាក្យជេរប្រមាថដល់ឈ្មោះបុគ្គលអី ការធ្វើវិដេអូនេះ គឺចង់អោយមន្រ្តីមួយចំនួនចូលគិតអោយបានច្រើនមុននិងផ្តល់បទសម្ភាសនទៅកាន់សារព័ត៌មាន។ អរគុណបងប្អូនដែលខមិន តែខ្ញុំមិនចង់អោយខ្មែរជេរប្រទិចគ្នាទេបង ដោយក្តីគោរពៈ អុឹម ជីវ៉ា សូមទស្សនាវិដេអូvideoដូចតទៅ”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment