ផ្ទុះការចាប់អារម្មណ៍! យុវត្តីម្នាក់នេះមានមុខមាត់ស្រដៀងនិងកំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា ខ្លាំងកំពុងទទួលបានការចាប់អារម្មណ៍

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ កំពុងតែទទួលបានការភ្ញាក់ផ្អើល នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង Tiktok ជាមួយនឹងមុខមាត់ស្រដៀងរបស់នាង ទៅនឹងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បេះដាក់។ក្នុងនោះដែរ ក៏មានវីដេអូមួយចំនួន បានធ្វើការប្រៀបធៀបមុខមាត់របស់នាង ជាមួយនឹង តារាចម្រៀងស្រីកញ្ញា ដោយពេលដែលស្រីស្អាតរួបនេះ សើច ឬងាកមើលចំហៀង ពិតជាស្រដៀងនឹងកញ្ញាណាស់។ ជាមួយគ្នានោះដែរ រូបនាង ក៏មិនត្រូវបានគេស្គាល់ឈ្មោះនោះដែរ គ្រាន់តែដឹងថា រូបនាង ជាហ្វេនរបស់អ្នកនាង សុគន្ធកញ្ញា

អស់រយៈពេលយូរឆ្នាំណាស់មកហើយ។យ៉ាងណាមិញ ក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានកកើតឡើងផងដែរ ដែលនិយាយពី កញ្ញារូបស្រស់ថា រូបនាង បានធ្វើការវះកាត់កែសម្ផស្ស តាមអាយដលរបស់ខ្លួន។ ប៉ុន្តែក្រោយពីដឹងដំណឹងបែបនេះ រូបនាង និងរួមទាំងបងស្រី ក៏ច្រានចោល និងបដិសេធដែរថា រូបខ្លួនស្រលាញ់សុគន្ធកញ្ញា មែនពិត តែមិនបានវះកាត់កែសម្ផស្សឲ្យដូចនោះទេ គ្រប់យ៉ាងវាជាធម្មជាតិតែប៉ុណ្ណោះ ដែលធ្វើឲ្យកញ្ញា មានភាពស្រដៀងនឹងអាយខដលខ្លួន៕

តាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment