កត្តញ្ញូខ្លាំងណាស់កូនអើយ! សិស្សស្រីនិទ្ទេស A បានឱកាសជួបផ្ទាល់សម្ដេច សម្រេចបំណងឪពុក តែអកុសលត្រូវបូជា

ភ្នំពេញ៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ស្របពេលដែលដំណឹងដ៏សែនសោកសៅមួយត្រូវបានបង្ហោះ ដោយយុវសិស្សនិទ្ទេសAម្នាក់ ត្រូវប្រញាប់ទៅស្រុកកំណើតជាបន្ទាន់ ទាំងដែលថ្ងៃនេះគឺជាថ្ងៃជោគថ្ងៃជ័យមានលាភបានជួបសម្ដេច និងជាបំណងធំរបស់ឪពុកដែលចង់ឱ្យខ្លួនបានជួបសម្ដេចថតរូបជាអនុស្សាវរីយ៍ តែមិនទាន់នឹងជួបក៏ទទួលដំណឹងឪពុកលាចាកលោក។

ប្រភពពីទំព័រហ្វេសប៊ុក BTV Cambodia បានរំលេចរូបភាពច្រើនសន្លឹកព្រមភ្ជាប់សំណេរដ៏សែនរន្ធត់គួរសោកសង្រេងក្នុងខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា «យុវសិស្សស្រីនិទ្ទេសA មកជួបសម្តេច តែប្រញាប់ត្រលប់ទៅវិញ ដើម្បីបូជាសពឪពុកនៅស្រុកកំណើត។ បំណងធំរបស់ឪពុកក្មួយស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុតគាត់មិនបានមើលឃើញរូបថតនោះទេ»៕

Related posts

Leave a Comment