អុញនោះ! លោកផែង វណ្ណៈ ផ្លែផ្កាអោយ ឯកឧត្តម ឈាង វុន មួយទំហឹងស្ទើរចុកឈាម

ប្រធានបទក្តៅមួយក្រោយពេលដែលឯឧត្តម ឈាង វុន បានលើកឡើងថា ថវិការរបស់រដ្ឋមួយចំនួនធំត្រូវបានបាត់បង់ដោយសារកម្មករ កម្មការនី ធ្វើពុតជាឈឺដើម្បីបន្លំយកប្រាក់ពី ប.ស.ស។ ការលើកឡើងរបស់ឯកឧត្តម ឈាង វុន បែបនេះបានធ្វើអោយមហាជនជាច្រើនបានធ្វើការរិះគន់ រហូតដល់មានការដៀមដាមដាក់គ្នាជាច្រើននៅលើបណ្តាញសង្គម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកឧត្តម ឈាង វុន ដដែលបានធ្វើបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន VOD និងលើកឡើងថា “ខ្ញុំនិយាយ គឺមិនមែនដូចអាផែង វណ្ណៈ វាសរសេរនោះទេ (លើទំព័រហ្វេសប៊ុក) ឃើញទេ! កុំឲ្យយល់ច្រឡំ ហ្នឹងហើយ ព្រោះអាហ្នឹងវាទើបចេញពីគុកមក វាខំប្រឹងភ្ជាប់មកខ្ញុំ ដើម្បីយកល្បីឡើងវិញ ខ្ញុំមិនទៅតនឹងវានោះទេ។”

ភ្លាមៗលោក ផែង វណ្ណៈ ក៏បានឆ្លើយតបផ្លែផ្កាអោយលោក ឈាង វុន វិញថា “ទោះខ្ញុំជាប់គុកក៏ខ្ញុំមិនថោកទាបនិយាយអោយគេជេរពេញប្រទេសដែរ។ មនុស្សសំដីបាតផ្សារសមតែគេជេរពេញប្រទេសមិនខុសទេ ។” គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឈាង វុន គឺជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា៕

Related posts

Leave a Comment