តោះស្ដាប់ការឡាយវីដេអូរបស់លោក ផែង វណ្ណះកាលពីយប់មិញនេះរឿងសង្គ្រាមកាបូបទាក់ទងនិង ចោម ច័ន្ទ និង ចោម ខ្វាន់ (មានវីដេអូ)

ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានស្គាលហើយថា ចោម ច័ន្ទ និង ចោម ខ្វាន់ គឺជាតារាហ្វេសប៊ុកនិងជាអ្នកលក់តាមអនឡាញម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននៅក្នុងហ្វេសប៊ុក ហើយគ្រួសាររបស់ ចោម ច័ន្ទ មានប្រជាប្រិយភាពដោយសារតែជីវិតរបស់ពួកគេពោពេញទៅដោយភាពសុីវិល័យនិងតែងតែទាន់សម័យគ្រប់ពេល ពួកគេតែងតែប្រើប្រាស់នៅរបស់ប្រ៊េនៗដែលមានតម្លៃខ្ទង់មុឺនដុល្លារនិងចាយលុយទាំងគីបៗ។យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះ ចោម ខ្វាន់

បានកំពុងតែជួបរឿងស្មុកស្មាញយ៉ាងខ្លាំងដោយសារតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននិងភ្ញៀវដែលបានទិញកាបូបរបស់នាងហើយបកមកថាកាបូបរបស់នាងលក់ឲ្យជារបស់ក្លែងក្លាយមិនមែនជារបស់ពិតក្នុងតម្លៃរាប់មពាន់ដុល្លារ

ហើយនាងប្រាប់ភ្ញៀវថាកាបូបរបស់នាងជារបស់ពិតហើយទិញពីក្រៅប្រទេសមកមានតម្លៃរាប់ពាន់ដុល្លារដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពគណនីហ្វេសប៊ុកលោក ផែង វណ្ណះ បានធ្វើការឡាយវីដេអូនិយាយរឿងទាក់ទងទៅនឹង ចោម ខ្វាន់ ត្រូវបានភ្ញៀវជាច្រើននាក់បាននាំគ្នាដាក់ពាក្យបណ្តឹងប្តឹង បន្ទាប់ពីនាងបានបោកប្រាស់លុយរបស់ភ្ញៀវហើយថែមទាំងបោកប្រាស់ទំនុកចិត្តរបស់អ្នកទិញផងដែរអ្វីដែលកាន់តែធ្វើឲ្យភ្ញៀវខឹងខ្លាំងនោះគឺនាងលក់ការបូបក្លែងក្លាយឲ្យភ្ញៀវហើយ ប្រាប់ភ្ញៀវថាជារបស់ពិត

មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យដោយ ការជេរ បញ្ចោរភ្ញៀវដែលជាជនរងគ្រោះទៀតផង៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment