សូមសរសើរ! សូ ដានីតា ប្រើពេលពេញ១ថ្ងៃ មករស់នៅជាមួយសំរាមព្រោះតែ…..

កាលពីពេលថ្មីកន្លងទៅនេះតារាសម្ដែងស្រីក៏ដូចជាពិធីការិនីដ៏ស្រស់សោភាគឺ កញ្ញា សូ ដានីតា បានធ្វេីអោយអ្នកលេងបណ្ដាញសង្គមហ្វេសបុកនឹងអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកញ្ញា សូ ដានីតា ចំណាយពេលពេញមួយថ្ងៃមកធ្វើជាកម្មការិនីប្រមូលសំរាម ដើម្បីចង់ដឹងពីទុក្ខលំបាករបស់បងប្អូនកម្មករដែលប្រមូលរាល់ថ្ងៃ ។

នេះបេីយោងតាមប្រភពវីដេអូរបស់លោក តាំង គីមសួ ក៏បានសរសេររៀបរាប់ដែរថា ៖(«បើគិតថាគាត់ធ្វើនេះគឺចង់ល្បី គិតខុសហើយ ព្រោះគាត់ល្បីស្រាប់ហើយ បើគិតថាគាត់ធ្វើនេះចង់បានភាពទាក់ទាញ គឺត្រឹមត្រូវ គឺទាក់ទាញឲ្យបងប្អូនមកចាប់អារម្មណ៍អំពីការលំបាករបស់បងប្អូនដែលជាអ្នកប្រមូលសំរាម ហើយចូលរួមទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ល្អ។

ហេតុអ្វីបានជានាងត្រូវក្រោកពីព្រឹកដែលគ្រប់គ្នាកំពុងតែគេងលក់យ៉ាងស្រួលដើម្បីដើរសំអាតសំរាមជុំវិញទីក្រុងបែបនេះ? នេះមិនមែនជារឿងងាយស្រួលទេ ហើយក៏មិនងាយមាននរណាៗក៏អាចធ្វើបានដូចគាត់ដែរ។ មូលហេតុដែលពួកយើងធ្វើនេះ គឺចង់ស្វែងយល់អំពីការលំបាករបស់បងប្អូនដែលកំពុងតែបំពេញកិច្ចការមួយដែលគ្រប់គ្នាខ្ពើមរអា ហើយធ្វើការចែកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានទស្សនា នឹងធ្វើការពិចារណាម្តងទៀតអំពីការទុកដាក់សំរាម ហើយសូមឈប់បន្តរើសអើងពួកគាត់ទៀត។ អរគុណប្អូនស្រី So Danitaសម្រាប់ពេលវេលាដ៏មានតម្លៃនេះ ប្អូនស្រីពិតជាសិល្បការនីដ៏គំរូ»)

Related posts

Leave a Comment