អុញនោះ! ប្រធានការិយាល័យ បេឡា ជាតិ របប សន្តិសុខ សង្គម បាន បដិសេធថា គ្មាន ករណី កម្មករ ណាធ្វើ ពុត ជា ឈឺ ហើយ ទៅ រួមគំនិត ជាមួយ វេជ្ជបណ្ឌិត ដើម្បី បើក លុយ ពី ប . ស . ស ឡើយ

ភ្នំពេញ ៖ លោក ហេង សុផាន់ ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម ( បសស ) បាន បដិសេធថា គ្មានករណីកម្មករណាធ្វើពុជាឈឺហើយទៅរួមគំនិតជាមួយវេជ្ជបណ្ឌិត ដើម្បីបើកលុយ ពីបសស ឡើយ ដោយសារ បសស មាន ប្រព័ន្ធ ត្រួតពិនិត្យ ច្បាស់លាស់ចំពោះអ្នកមានប័ណ្ណជាសមាជិក បសស។ ការថ្លែងរបស់ប្រធានការិយាល័យរូបនេះបានធ្វើឡើងតាមរយះសារព័ត៌មានបន្ទាប់ពីលោកឈាងវុនដែលបានវាយប្រហារពាក្យសម្ដីទៅក្រុមកម្មករការិនីថាធ្វើពុតជាឈឺហើយឃុបឃិតគ្នាជាមួយភ្នាក់ងារ( បសស)ដើម្បីបើកលុយនោះយកមចាយវាយខុសខ្ទង់ពុករលួយ។ខ្លឹមនេះបានធ្វើឲ្យមហាជនមានការរិះគន់យ៉ាងចាស់ដៃទៅលើលោកឈាងវុនអ្នកតំណាងរាស្ដ្ររូបនេះឡើងស្ពឹកមុខតែម្ដងហើយក៏មានមតិខ្លះមើលឃើញថាអស់លោកលោកស្រីអ្នកតំណាងរាស្ដ្រហាក់មើលឃើញនិងឈឺឆ្អាលសម្បើមណាស់ចំពោះឆ្មាសុីត្រីអាំងប៉ុន្ដែបើខ្លាសុីគោវិញអស់លោកលោកស្រីមើលមិនឃើញនិងមិនហ៊ានលើកយកមកនិយាយនៅក្នុងរដ្ឋសភារបស់ខ្លួនឡើយ។

លោកហេងសុផាន់ណារិទ្ធបន្ដពន្យល់ថា « ពេលអ្នកជំងឺទៅមូលដ្ឋានសុខាភិបាលត្រូវបង្ហាញកាតបសស ទៅឲ្យភ្នាក់ងារមន្ទីរពេទ្យនៅប្រចាំការក្នុងពេទ្យនីមួយៗដើម្បីឲ្យភ្នាក់ងារបសស បញ្ជាក់ជាមួយប្រព័ន្ធ HSPIS ថាអ្នកជំងឺនេះពិតជាសមាជិកបសស មែនឬមិនមែនហើយសមាជិកនេះនៅមានសុពលភាពប្រើប្រាស់សេវាឬអស់សុពលភាពប្រើប្រាស់សេវា។បន្ទាប់ពីបញ្ជាក់ក្នុងប្រព័ន្ធរួចភ្នាក់ងារនឹងចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់សេវានៅក្នុងមន្ទីរពេទ្យដោយមិនគិតថ្លៃរីឯខាងមន្ទីរពេទ្យវិញពេលព្យាបាលនៅពេលឃើញមានលិខិតបញ្ជាក់ពីភ្នាក់ងារបសស គឺអនុញ្ញាតឲ្យប្រើប្រាស់សេវាដោយមិនគិតថ្លៃ » ។ លោក ហេង សុផាន់ ណា រិ ទ្ធ បានច្រានចោល បន្ទាប់ពី លោក ឈាង វុន សមាជិក រដ្ឋសភា និង ជា ប្រធាន គណៈកម្មការ ជំនាញ ទី ៥ នៃ រដ្ឋសភា បានលើកឡើង នាពេល ថ្មីៗ នេះ ថា មាន កម្មករ ខ្លះ រួមគំនិត ជាមួយ ពេទ្យ ដើម្បី បាន បើក លុយ ថ្លៃ ព្យាបាល ខណៈ ពួកគេ មិនមាន ជំងឺ អ្វី ធ្ងន់ធ្ងរ ។

កាលពីប៉ុន្មានថ្ងៃនេះលោក ឈាង វុន បានលើកឡើងថា « មូលនិធិ បសស លោកជំទាវ ឡោ ខេង (តំណាងរាស្ត្រ)បាន លើក ខ្លាំង មែនទែន ពាក់ព័ន្ធ នឹង ការបាត់ ចំណូល និង ការចាយវាយ ដែលមាន ការកេងបន្លំ ។ អ៊ីចឹង តើ យើង ត្រូវ ដោយ ស្រាយ ម៉េច ? កេង បន្លំ ហ្នឹង មិនមែន តែម ន្រី្ត រាជ ការដែល ពាក់ព័ន្ធ រឿង ហ្នឹង ទេ កម្មករ របស់ យើង មួយចំនួន ក៏ ឆ្លៀតឱកាស ហ្នឹង ដែរ ដូចជា ទៅ ត្រូវរ៉ូវ ជាមួយ មន្ទីរពេទ្យបង្អែក សុខាភិបាល ឬក៏ មណ្ឌល សុខភាព ត្រូវរ៉ូវ គ្នា ចេញ សំបុត្រ អ៊ីចឹងទៅ ទៅ បើក លុយ របស់ រដ្ឋ រួច ហើយក៏ សម្រាក នៅផ្ទះ តាមពិត អត់ ឈឺ ខ្លាំង អី ផង ក៏មានដែរ ។ អ៊ីចឹង ហើយ ធ្វើ ឲ្យ រដ្ឋ បាត់ ថវិកា មួយចំនួនធំ ហើយ ខាង វិ ស័ ឯកជន ជួល កម្មករ ក៏ បាត់ កម្លាំង ពលកម្ម ដែល អត់ បាន ទៅធ្វើ ការ ។ អ៊ីចឹង ហើយ យើង បាន ជជែក គ្នា រក រូបមន្ត ដើម្បី ដោះស្រាយ» ។

លោកហេងសុផាន់ណាបកស្រាយបែបនេះថា៖« គ្មានករណីដូចលោកឈាងវុនលើកឡើងនោះទេដោយសារបសស មានប្រព័ន្ធត្រួតពិនិត្យចំពោះអ្នកមានប័ណ្ណដែលជាសមាជិកបសស ច្បាស់លាស់។លោកឈានវុនអាចបកស្រាយច្រឡំ។ប៉ុន្តែបើករណីកម្មករសុំឈប់សម្រាកដោយសារឈឺគឺមាន » ។

លោក សោម អូន ប្រធាន សហ ព័ ន្ឋ សហជីព កម្មករ កម្ពុជាក៏បានប្រាប់ ថា លោក មិន ច្បាស់ ថា មាន ឬ គ្មាន នោះទេ តែ លោក សុំ ឲ្យ លោក ឈាង វុន បង្ហាញ ឯកសារ ផ្លូវការ ពី ករណី កម្មករ ធ្វើ ពុត ជា ឈឺ នោះ។ ជាមួយគ្នានេះដែរ លោក អាត់ ធន់ ប្រធាន សហភាព ការងារ កម្ពុជា សន្និដ្ឋានថា ប្រហែលជា គ្មាន ករណីបែបនេះ ទេ ហើយ លោក ក៏ មិនដែល ឃើញ មានការ ខាតបង់ អ្វី ដោយសារ កម្មករ ដែរ ឃើញតែ កម្មករ លំបាក ឈឺ និង សុំច្បាប់ មិនបាន គ្មាន រឿង ទៅ ឃុបឃិត ជាមួយ ពេទ្យ ដើម្បី បាន លុយ ឡើយ ។ ការលើកឡើង របស់លោក ឈាង វុន ថា ធ្វើ ឲ្យ ប៉ះពាល់ ដល់ អារម្មណ៍ កម្មករ ខ្លាំង ហើយ លោក យល់ថា ក្នុងនាម ជា តំណាងរាស្ត្រ លោក ឈាង វុន មិនគួរ និយាយ បែបនេះ ទេ។

ក្រោយពីមានប្រតិកម្មជុំទិស លោក ឈាង វុន បានសរសេរបកស្រាយ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៤ ខែតុលា ថា «តែខ្ញុំបានលើកក្នុងសន្និសីទសារព័ត៌មានអំពីការពិភាក្សាក្នុងគណ:កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលបានជជែកគ្នាយ៉ាងច្រើនក្នុងបញ្ហាសន្តិសុខសង្គមដោយមានមតិលើកឡើងពីការបាត់បង់ថវិការដ្ឋ ប្រាក់របស់កម្មករកម្មការិនីនិងថៅកែ ដែលបានបង់ចូលក្នុងហិបនៃរបបសន្តិសុខសង្គម ព្រោះមានការស៊ុមគ្រលំគ្នា ពីមន្ត្រីពេទ្យនិងមន្ត្រីបេឡា រួមទាំងកម្មករកម្មការិនីមួយចំនួនដែលធ្វើពុតជាឈឺ។ «នេះគឺជាកិច្ចពិភាក្សានៅក្នុងគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ហើយក៏មិនមែនជាមតិរបស់ខ្ញុំដែរ។តួនាទីអ្នកនាំពាក្យ គឺត្រូវផ្តល់ព័ត៌មានពិតនិងច្បាស់លាស់។ខ្ញុំធ្វើកិច្ចការខ្ញុំដែលរដ្ឋសភាបានចាត់តាំង»។

Related posts

Leave a Comment