អីយ៉ា! លោក ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាយរបស់លោកខេមរៈ សិរីមន្ត ដោយសារតែ

ភ្នំពេញ៖ កាលពីអំឡុងពេលដែលតារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ចូលហង្សមាស កាលពីដើមឆ្នាំ២០១៧នោះ នាយចឺម ដែលជាតារាចម្រៀងសាន់ដេ បានប្រកាសជាសាធារណៈថា រូបគេអាចជំនួសតំណែងខេមរៈ សិរីមន្ត បាន ហើយនាយថែមទាំងកំណត់ត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ គេនឹងតាមឱ្យទាន់ល្បីស្មើជាមួយលោកសិរីមន្ត ទៀតផង។ នាយចឺម មានសំឡេងខ្លាំងស្រែកខ្ពស់បាន ហើយបើចង់តាមឱ្យទាន់ខេមរៈ សិរីមន្ត គឺត្រូវការប្រើពេលវេលាថែមទៀត ព្រោះលោកចឺម នៅក្មេង មានពេលវេ លាច្រើន។លោកនូ ស៊ឹប ថ្លែងថា “នាយចឺម ចង់តាមទាន់ខេមរៈ សិរីមន្ត

អាចធ្វើបាននៅពេលខាងមុខ។ យ៉ាងណាមិញ ចំណុចខ្លាំងរបស់នាយចឺម គេអាចច្រៀងបទតឹងៗស្រែកខ្ពស់ៗបានសំឡេងខ្លាំង។ ប៉ុន្តែចំណុចខ្សោយវិញ គឺនាយចឺម ស្រែកអស់ព្រលែងតែម្តង អត់ចេះថ្នមក ន្ទុយអីចឹង កន្លែងហ្នឹងពិបាកដែរ។លោកនូ សុឹប បន្តថា “ខ្ញុំយល់ថា បើនាយចឺម ចង់ឱ្យឡើងស្មើខេមរៈ សិរីមន្ត ត្រូវចេះប្រើប្រាស់ សំឡេងឱ្យបានត្រឹមត្រូវ ហើយកុំយកការប្រើសំឡេងច្រៀងទៅលាយឡំគ្នាការលេងកំប្លែង បើមិនអីចឹងទេ ពេលច្រៀងបទនោះនឹងប្រើសំឡេងខុសទាំងអស់ជាមិនខាន”។ ដោយឡែក លោកនូ ស៊ឹប បន្ថែមទៀតថា

“នាយចឺម បើចង់អភិវឌ្ឍន៍ខ្លួនឱ្យបានល្អជាងនេះឈានទៅដល់ចំណុចដូចខេមរៈ សិរីមន្ត នោះ គួរតែនាយចឺម ស្វែងយល់ពីលោកព្រាប សុវត្ថិ ឱ្យបានច្រើនពីបច្ចេកទេសច្រៀងការប្រើប្រាស់សំឡេងឱ្យបានត្រឹមត្រូវ ព្រោះព្រាប សុវត្ថិ ខ្លាំងណាស់ គេច្រៀងតាមក្បួនខ្នាតត្រឹមត្រូវ ហើយរហូតមកដល់ពេលនេះ ព្រា ប សុវត្ថិ នៅមិនទាន់ធ្លាក់ចុះទេ។ចុងក្រោយ តារាជើងចាស់រូបនេះ បានបញ្ជាក់ថា “ខ្ញុំយល់ថា នាយចឺម អាចតាមទាន់ខេមរៈ សិរីមន្ត នៅពេលខាងមុខ យូរឆ្នាំទៀត”។ ប្រភព ៖ នគរធំ

Related posts

Leave a Comment