Connect with us

ជីវិត​និងសង្គម

ទឹកភ្នែកហូរមិនដឹងខ្លួន! នេះជាមូលហេតុ នារីម្នាក់បានបាត់បង់ជីវិតពេលសម្រាកកូន ដែលប្តីបានទម្លាយទាំងឈឺចាប់

Published

on

ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងស្រាប់ហើយ កាលពីពេលថ្មីៗនេះមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយ ក្រោយបុរសម្នាក់បានបាត់បង់ភរិយាជាទីស្រឡាញ់ ដោយសម្រាលកូនមុនថ្ងៃកំណត់ និង បានរៀបរាប់ទុក្ខសោកទាំងនេះ នៅលើបណ្ដាញសង្គម។

ក្រោយភរិយាបានចាកចេញទៅបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បុរសជាស្វាមីក៏បានរៀបរាប់បញ្ជាក់នៅលើគណនីរបស់ខ្លួនម្ដងទៀត ដោយប្រាប់អំពីដំណើររឿង ក៏ដូចជាមូលហេតុនៃការស្លាប់របស់ភរិយារបស់ខ្លួនបែបនេះថា ៖ «មើលមុខកូនយើង ទឹកភ្នែកបងហូរ អូនអើយ… កូនយើងបានចេញពីមន្ទីរពេទ្យបានហើយណា ។

ដល់មន្ទីរពេទ្យ បងឃើញប្តីគេមកជាមួយនឹងប្រពន្ធគេ ជាគូៗ គេញញឹមសើច សប្បាយរីករាយ រង់ចាំទទួលយកកូនគេ ខុសអីតែបង អង្គុយហូរទឹកភ្នែកជាមួយតាយាយយើង ។ អ្នកគ្រូពេទ្យក៏បានសួររកអូនដែរ បងប្រុសឯណាភរិយាបង? សម្រាលអាអូនហើយ សុខភាពគាត់យ៉ាងម៉េចដែរបង? តែបងគ្មានចម្លើយសម្រាប់គាត់នោះទេអូនអើយ បានត្រឹមមើលមុខកូនយើង ហើយស្រក់ទឹកភ្នែកតែប៉ុណ្តោះ ។ កូនយើងពិតជាគួរស្រឡាញ់ណាស់ សម្បុរស ច្រមុះស្រួច កែវភ្នែកមូលស្អាត ហើយមាត់កាត់ទៅរកអូនឯង គឺដូចអ្វីដែលអូនប្រាថ្នាចង់បានអ៊ីចឹងណាប្រពន្ធសម្លាញ់»។

បុរសជាប្ដីបានរៀបរាប់បន្តទៀតថា ៖ «ការពិតពេលនេះបងគួរសប្បាយចិត្ត រំភើបរីករាយ ដូចគ្រួសារគេដទៃ ប៉ុន្តែបងគ្មានសំណាងដូចគេទេ បងត្រូវមកទទួលកូនយើងតែម្នាក់ឯង អូនអើយបងពិបាកទទួលយកណាស់ ។ អូនទុកកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឱ្យបង ហើយក៏ទៅចោលបាត់ ដូចក្នុងរឿងព្រេង ទិព្វសុដាច័ន្ទ និង ចៅមាណព ប៉ុន្តែចៅមាណពសំណាងជាងបង ១០ ឆ្នាំម្តងនឹងបានជួបមុខប្រពន្ធខ្លួន តែបងមិនដឹងថាទៅស្វែងរកជួបអូននៅទីណាបាននោះទេ ។

ការឈឺចាប់ដែលបង និង គ្រួសារយើងបាន និង កំពុងទទួល គឺកើតចេញពីភាពធ្វេសប្រហែស ខ្វះការតាមដាន និង គ្មានទំនួលខុសត្រូវរបស់គ្លីនិកឯកជន ១ កន្លែង ដែលគ្រួសារយើងទុកចិត្តយ៉ាងខ្លាំង ។ ហេតុអ្វីគេមិនគិតឱ្យបានច្បាស់លាស់មុននឹងព្យាបាល ទាំងដឹងហើយថាអូនមានផ្ទៃពោះ ៨ ខែ ១០ ថ្ងៃ (ខ្លួនមួយជីវិត ២)»។

បុរសជាប្ដីបានរៀបរាប់ពីរឿងរ៉ាវទៀតថា ៖ «ដំបូង អូនគ្រាន់តែមានអាការក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួនតែប៉ុណ្ណោះ ការព្យាបាលនៅទីនោះត្រឹមតែរយៈពេល ២ យប់ អូនក៏ចាប់ផ្តើមក្អក ហើយពិបាកដល់ដង្ហើម បងឃើញគេចាក់ថ្នាំអូនច្រើនៗ ព្យួរសារ៉ូម បងបារម្ភណាស់ តែបងគ្មានចំណេះខាងហ្នឹង បូកនឹងការទុកចិត្តគេពេក។ កាលចេញពីគ្លីនិកនោះ ក៏គេមិនបានដាក់អុកស៊ីសែនឱ្យអូនទៀត ទាំងអូនមានអាការពិបាកដកដង្ហើមទៅហើយនោះ ។

អូនអើយ បងពិតជាឈឺចាប់ និង ស្តាយក្រោយណាស់… កូនអើយឱ្យប៉ាសុំទោសផងណា ដែលកូនមិនបានឃើញមុខម៉ាក់។ ជាចុងក្រោយ ខ្ញុំស្នើសុំចិត្តគ្រូពេទ្យទាំងឡាយ សូមធ្វើការព្យាបាល និង តាមដានអ្នកជំងឺរបស់ខ្លួន ដោយមិនធ្វេសប្រហែស និង យកចិត្តទុកដាក់ខ្ពស់បំផុត ពិសេសស្ត្រីមានផ្ទៃពោះដូចភរិយាខ្ញុំ។ គ្រូពេទ្យគឺជាទេវតាប្រោសជីវិត ហើយក៏អាចជាយមរាជផ្តាច់ជីវិតមនុស្សផងដែរ សូមកុំផ្តល់ការឈឺចាប់ ការបាត់បង់មនុស្សជាទីស្រឡាញ់ដល់គ្រួសារអ្នកជំងឺ ដូចអ្វីដែលខ្ញុំកំពុងទទួល»៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ

Published

on

By

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។

រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។

គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕

Continue Reading

ជីវិត​និងសង្គម

សែនអាល័យ! សុវត្ថិឌី ធារិកា យកធាតុឪពុកម្ដាយធ្វើពិធីបាច់ចូលទឹកទន្លេចតុមុខ លាជាលើកចុងក្រោយ

Published

on

By

ហ្វេសប៊ុក៖ មរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងក្នុងសិល្បៈពិតជាមានសេចក្តីសោកស្តាយជាពន់ពេក គួរឲ្យសង្វេគអាណិតខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស ដែលជួបទុក្ខដ៏ធំធេងបាត់បង់មនុស្សជាទីស្រលាញម្តងពីរនាក់ត្រឹមតែមួយប៉ព្រិចភ្នែកគ្នានថ្ងៃវិលត្រឡប់ ។

យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពពិធីបុណ្យស ព ដែលបានរៀបចំឡើងនៅក្នុងវត្តស្ទឹងមានជ័យ គេក៏បានឃើញមានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធម្តាយឪពុក សុវត្ថិឌី ធារិកា និងបង្ហាញការចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់ផងដែរ ។

ក្នុងកម្មវិធីបុណ្យស ពរបស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ក៏បានបញ្ចប់រួចរាល់ហើយនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែលស ពអ្នកមានគុណទាំងពីររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការបូ ជានៅវេលាម៉ោង ៤ល្ងាច ជាវេលាដ៏សែនអាសូរបផុតចំពោះ សុវត្ថិឌី ធារិកា ដោយត្រូវជូនដំណើរម្តាយឪពុកជាលើកចុងក្រោយ ពិតជាពោរពេញដោយសេចក្តីអាឡោះអាល័យទុក្ខសោកខ្លាចផ្សារជាពន់ពេក ។

ចំណែកឯ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពីបានបញ្ចប់កម្មវិធីបុណ្យ និងស ពត្រូវបានធ្វើការបូជារួចហើយនោះ សុវត្ថិឌី ធារិកា និងសាច់ញាតិបងប្អូន ក៏បាននាំយកធាតុរបស់ឪពុកម្តាយ ទៅធ្វើពិធីសូត្រមន្តបាច់ចូលក្នុងទឹកទន្លេចចតុមុខ ជាមួយនឹងសេចក្តីស្រងេះស្រងោចសែនស្រណោះអាល័យ ដែលនេះជាវេលាចុងក្រោយបំផុតត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយគ្មានថ្ងៃវិលត្រឡប់ឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

កូនមាស កូនពេជ្រ! វ័យត្រឹម ២១ ឆ្នាំ ស្រីនា កំពុងរស់នៅក្នុងជីវិតដែលជាក្តីស្រមៃរបស់មនុស្សជាច្រើន

Published

on

By

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេពិតជាបានស្គាល់ច្បាស់ហើយ Youtuber វ័យក្មេងនោះ គឺ ជា ស្រីនា ដែលរូបនាងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់នាង សុទ្ធសឹងតែបានជ្រាបហើយថាមួយរយៈចុងក្រោយមកនេះ នាងហាក់មានសន្ទុះការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្លា ។

មិនត្រឹមតែប៉ុណ្ណោះ ស្រីនា អាចឆក់បានប្រជាប្រិយភាពជាខ្លាំង និងមានទីផ្សារការងារច្រើនលើបណ្តាញសង្គមនោះទេ បើងាកមើលជីវិតឯកជនរបស់នាង ក៏កំពុងតែផ្ទុះការចាប់អារម្មណ៍តាមដាន និងមានការសរសើរយ៉ាងខ្លាំងដែរ ជាមួយនឹងជីវិតដ៏មានក្តីសុខនៃគ្រួសាររបស់នាង និងភាពជោគជ័យរបស់នាង ទាំងការសិក្សា និងការងារមុខជំនួញផ្សេងៗ ។

ទន្ទឹមនឹងការរស់នៅក្នុងជីវិតមួយដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំ នេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរជាខ្លាំង ហើយថែមទាំងថ្មីៗនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្ដីសុបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ។ ចំណុចពិសេសៗ និង ជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាំ ដែលពួកគេបានលើកឡើងនោះរួមមាន៖

ទន្ទឹមនឹងការរស់នៅក្នុងជីវិតដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំនេះដែរ បានធ្វើឲ្យមហាជនជាច្រើន និងអ្នកគាំទ្រលើកសរសើរយ៉ាងខ្លាំង ហើយថែមទាំងថ្មីៗមកនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្តីសុខបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ ។

ចំណុចពិសេសៗ និងភាពជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាម ដែលពួកគេបានលើកឡើងនោះមានដូចជា៖ “ជាសិស្សពូកែនិទ្ទេសAកាលនៅវិទ្យាល័យព្រមទាំងជាប្រធានថ្នាក់គំរូរ, បញ្ជប់ការសិក្សាថ្នាក់សកលវិទ្យាល័យល្បីក្នុងស្រុកព្រមទាំងទៅទទួលសញ្ញាប័ត្រដល់សហរដ្ធអាមេរិច,

មានគ្រួសារដែលរីករាយមានប៉ាម៉ាក់តាមSupportគ្រប់ជំហានសូម្បីត្រូវទៅថតការងារ១យប់២យប់ក៏មានប៉ាតាមទៅមើលថែ, មានមុខជំនួនចេះរកលុយផ្ទាល់ខ្លួនតាំងពីវ័យ20ឆ្នាំព្រមទាំងមានឈ្មោះជាម្ចាស់សម្អាងការដ៏វ័យក្មេង,

ជាVlogger Influencer YouTuber ដ៏ចាប់អារម្មណ៏គ្រប់វិឌីអូធ្វើឡើង១មួយសុទ្ធតែមានអត្ថប្រយោជន៏សំរាប់គ្រប់គ្នា,មានរូបរាងស្រស់ស្អាតកម្ពស់សមល្មមចារឹតស្លូត cute គួរអោយស្រឡាញ់ព្រោះអេដមីនជួបនៅក្រៅរួចហើយព្រមទាំងសុំប្អូនថតផងដែរ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ