អុញនោះ! ផ្ទុះការរិះគន់ និងព្រមានប្តឹងពីផលិតករថៃករណីទូរទស្សន៍ប៉ុស្តិ៍លេខ៥លួចចម្លងស្នាដៃខ្លួនរឿង ពិសស្នេហ៍

ភ្នំពេញ ៖ នេះអាចចាត់ទុកជារឿងអាម៉ាស់ និងភ្ញាក់ផ្អើលខ្លាំង ក្រោយពេលដែលផ្ទុះការរិះគន់យ៉ាងកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រទេសថៃលើករណីភាពយន្តរឿងភាគខ្មែរ ដែលមានចំណងជើងថា ពិសស្នេហ៍ ចាក់បញ្ចាំងនៅលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខណៈមានការចោទប្រកាន់ថា បានលួចចម្លងស្នាដៃរបស់រឿងភាគថៃ Pidsawat មកថតឡើងវិញ។

រឿងរ៉ាវនេះ បានកើតឡើងស្របពេលដែលអ្នកលេងបណ្ដាញសង្គមថៃកាលពីថ្ងៃទី៣ ខែតុលា បានបង្ហោះរូបភាពដោយលើកប្រៀបធៀបរវាងរឿងថៃនិងរឿងខ្មែរ ពិសស្នេហ៍ ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។

តាមរយៈនេះភ្លាមៗនោះ ក៏បានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាជនថៃមកលើភាគីខ្មែរ។ជាមួយគ្នានេះ បើយោងតាមប្រភពព័ត៌មានដែលត្រូវបានចុះផ្សាយស្របពេលដែលកើតមានករណីនេះឡើង បានឲ្យដឹងថា បច្ចុប្បន្នអ្នកដឹកនាំក្នុងរឿងថៃមួយនេះកំពុងរៀបចំឯកសារប្ដឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ របស់ខ្មែរហើយពាក់ព័ន្ធករណីនេះខាងលើនេះក្រោយពេលមានការរិះគន់នេះផ្ទុះឡើង៕

Related posts

Leave a Comment