ពិតជាល្អណាស់! ខេម ចេញសារដាស់តឿន ចាក់ដោតអារម្មណ៍អ្នកគាំទ្រ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយពីតារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្មថោនលោក ខេម ត្រូវគេសង្កេតឃើញថាមួយរយៈក្រោយនេះលោកតែងតែដើរធ្វើកម្មវិធីសប្បុរសធ៌ជួយដល់ចាស់ជរាអ្នកទីទ័លក្រជនទុរគត​និងក្មេងកំព្រាជាដើមហើយក៏ត្រូវបានមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌បែបនេះ។

ស្រាប់តែប៉ុន្មាននាទីមុននេះលោកបានបង្ហោះរូបភាពមួយដែលស្លៀកពាក់បែបកម្មករសំណង់អង្គុយលើគំនរដ្ឋដៃឳបដែកភ្នែកសម្លឹងទៅឆ្ងាយទឹកមុខបែបអស់សង្ឃឹមដែលមើលទៅហាក់ចង់បង្ហាញពីជីវិតកម្មករដែលខិតខំធ្វើការមិនខ្លាចនឿយហត់ក្រោមកម្តៅថ្ងៃក្តៅហួតហែងដើម្បីរកប្រាក់មកផ្គត់ផ្គង់តម្រូវការជីវិតក្នុងនោះផងដែរលោកក៏បានបន្ថែមនូវពាក្យពេចន៍ដ៏មានអត្ថន័យចាក់ដោតយ៉ាងជ្រោលជ្រៅដល់អារម្មណ៍ថា៖ ជីវិតនិងការងារលើលោកនេះអ្នកណាចង់ក្រ៕

Related posts

Leave a Comment