អុញនោះ! លោក ឈាង វុន បានមានប្រសាសហើយថា មិនខ្វល់និងសំដីអ្នកដទៃថាខ្ញុំអាក្រក់ទេ ព្រោះ

ភ្នំពេញ ៖ ក្រោយផ្ទុះរឿង លោកឯកឧត្តម ឈាង វុន មានប្រសាសថា ប្រាក់ចំណូលរដ្ឋត្រូវបានបាត់បង់តាមរយៈការឃុបឃិតក្លែងបន្លំ ពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាកពីការងារ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ និងអ្នកជំងឺឃុបឃិតគ្នាដោយការចែកលុយ ដែលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយគ្រូពេទ្យចេញវិក្កយបត្រសម្រាប់ការព្យាបាល។ក្នុងនោះដែរ លោកឯកឧត្តម ឈាង វុន ក៏បានបកស្រាយត្រលប់ទៅកាន់អ្នករិះគន់វិញថា “ការធ្វើពុតជាឈឺមិនមែនជាយោបល់ផ្ទាល់របស់លោកនោះទេ ប៉ុន្តែលោកគ្រាន់តែនាំពាក្យសម្តីរបស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ”។

នេះជាការលើកឡើងទាំងស្រុងទៅកាន់អ្នកសារព័តមានថា”ខ្ញុំអត់មានអីខ្វាយខ្វល់ពីរឿងគេចុះអាក្រក់អំពីខ្ញុំទេ ខ្ញុំមានតួនាទីរបស់ខ្ញុំមួយគឺខ្ញុំធ្វើការងាររបស់ខ្ញុំ។ អារឿងដែលក្មួយសួរខ្ញុំនេះ ពូបញ្ជាក់បន្ថែមទៀត មិនមែនជាយោបល់របស់ពូផ្ទាល់ទេ។ ពូគ្រាន់តែជាអ្នកនាំពាក្យរបស់រដ្ឋសភា។ នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំរួចហើយ ឬសភាប្រជុំហើយ ការសម្រេចទាំងឡាយរបស់រដ្ឋសភា ពូត្រូវមានតម្លាភាពនិយាយជូនប្រជាពលរដ្ឋ ជូនអ្នកសារព័ត៌មានស្តាប់”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment