អីយ៉ា! លោកប៉ែន ចំរ៉ុង និងអនាគតភរិយា ទម្លាយថតរូបPre Wedding មុនថ្ងៃពិសេសមកដល់

សៀមរាប៖ មួយរយៈចុងក្រោយនេះ លោក ប៉ែន ចំរ៉ុង ដែលជាពិធីករដ៏ឆ្នើម បានធ្វើឲ្យហ្វេនៗច្រណែនយ៉ាងខ្លាំង ជាមួយស្នេហា ដ៏ស្អិតរមួតជាមួយ គូអនាគត ដោយរូបលោក តែងតែបញ្ចេញរូបភាព និងសារស្វីតៗ ក្នុងបណ្ដាញសង្គមជាប្រចាំ។ ក្នុងនោះដែរ ស្រាប់តែ កាលពីប៉ុន្មានថ្ងៃមុន បានលេចចេញ រូបភាពមួយសន្លឹកដែល អនាគតភរិយារបស់លោក ប៉ែន ចំរ៉ុង បានស្លៀកក្នុងឈុតកូនក្រមុំ យ៉ាងស្រស់សោភា ដែលត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា គូស្នេហ៍មួយគូនេះ បានថតPre Wedding ត្រៀមទុកសម្រាប់ថ្ងៃពិសេស ជាក់ជាមិនខាន។

មិនទាន់បានប៉ុន្មានផង នៅថ្ងៃនេះដែរ ប៉ែន ចំរ៉ុង និងម្ចាស់បេះដូង បានបង្អួតភាពផ្អែមល្ហែមសារជាថ្មី តាមរយៈរូបថតជាច្រើនសន្លឹក តែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ខ្មែរ បែបកូនកម្លោះ កូនក្រមុំ យ៉ាងស្រស់សោភា អមដោយកាយវិការកៀកកើយ ជិតស្និទ្ធ ប្រកបដោយស្នាមញញឹមស្រស់ប្រិមប្រិយ នៅលើទឹកដីខេត្តសៀមរាប។ គួរបញ្ជាក់ថា គូស្នេហ៍ដ៏សាកសមមួយគូនេះ គ្រោងនឹងចូលរោងជ័យ នៅខែក្រោយនេះហើយ ដោយពុំទាន់បង្ហើបពី ថ្ងៃទីច្បាស់នៅឡើយ ដោយហេតុថា ចង់បង្កភាពភ្ញាក់ផ្អើល ដល់ប្រិយមិត្តរាល់គ្នាផងដែរ៕

Related posts

Leave a Comment