ទឹកចិត្តល្អខ្លាំងណាស់! លោកពូលក់ការ៉េមម្នាក់បានឧបតម្ភលូដាក់សម្រាមរហូតដល់ទៅ ២០ កង់ ព្រោះ

ភ្នំពេញ ៖ កាលពីថ្មីៗនេះ មានអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងស្ងើចសរសេរចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកតាលក់ការ៉េមម្នាក់ដែលលក់ការ៉េម សម្រាប់ចិញ្ចឹមគ្រួសារ តែសុខចិត្តសន្សំសំចៃថវិកាផ្ទាល់ខ្លួនឧបត្ថម្ភ លូដាក់សម្រាមចំនួន ២០កង់ ដាក់នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដើម្បីរក្សាអនាម័យបរិស្ថាន។យោងតាមប្រភពពី សិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បានលើកឡើងព្រមៗគ្នាយ៉ាងដូច្នេះថា «មូលហេតុដែលលោកតា ធ្វើដូចនេះក៏ដោយសារតែគាត់ចង់ឲ្យវិទ្យាល័យនេះ ក្លាយទៅជាវិទ្យាល័យមួយ ដែលមានបរិស្ថានស្អាត មានអនាម័យល្អ សម្រាប់សុខភាពរបស់សិស្សានុសិស្សទាំងឡាយ»

លោកតា បានចំណាយលុយរបស់ខ្លួនចំនួន ៤៨ម៉ឺន ប្រមាណ ១២០ដុល្លារ ទិញលូដាក់សម្រាមចំនួន ២០កង់ ដាក់ក្នុងសាលារៀននេះ។នេះគឺជាសណ្ដានចិត្តដ៏ល្អកម្រររកបាន របស់លោកតា ដែលលក់ការ៉េម សម្រាប់ចិញ្ចឹមគ្រួសារ តែសុខចិត្តសន្សំសំចៃថវិកាផ្ទាល់ខ្លួន ដើម្បីបរិច្ចាកសម្រាប់ការងារសង្គម ទោះបីតិចក្តីច្រើនក្តី តែវាការចាប់ផ្ដើមដ៏ល្អប្រពៃ ជាប្រយោជន៍ដល់សង្គមទាំងមួល។ សូមជូនពរលោកតាលក់ការ៉េម និងក្រុមគ្រួសារជួបតែសេចក្តីសុខ និងសុភមង្គល៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment