ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សព នាយ សាន ម៉ៅ ព្រឹកមិញនេះ

នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ នេះ គេបានឃើញ ឯកឧត្តម ខៀវ កាញារីទ្ធ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសព នាយ សាន ម៉ៅ។ ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុករបស់លោក ហេង ឡុង ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ជំនួសមុខឱ្យក្រុមគ្រួសារសពតារាកំប្លែង សាន ម៉ៅ និងសិល្បករ សិល្បការិនី ទាំងអស់ សូមគោរពថ្លែងអំណរគុណនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្ដល់មហាកិត្តិយសជូនគ្រួសារសព ក៏ដូចជាអ្នកសិល្បទូទាំងប្រទេស។”។

មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រាប់ឲ្យដឹងបន្ថែមផងដែរថា៖ “ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី ធូរ ចំរ៉ុង ហៅ នាយ សាន់ ម៉ៅ សិល្បករកំប្លែង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦០ឆ្នាំ នៅសាលាធម្ម សភា វត្តព្រែកប្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៦ល្ងាច តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពម្នាក់គឺ នាយ សាន ម៉ៅ បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។ សព នាយ សាន ម៉ៅ នឹងត្រូវបូជា នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៩ ស្អែកនេះ នៅវេលាម៉ោង៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Related posts

Leave a Comment