អាណិតខ្លាំងណាស់! លោកយាយចាស់ម្នាក់រស់នៅតែម្នាក់ឯងគ្មានកូនចៅ រស់នៅពឹងផ្អែកលើការធ្វើនំលក់មួយថ្ងៃហូបមួយថ្ងៃ

នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន បានចូលរួមធ្វើការសង្គម ដើម្បីជួយដល់បងប្អូនខ្មែរ ដែលមានជីវភាពទីទាល់ក្រ ហើយក៏បានប្រឹងប្រែងស្វែងរកជំនួយ ក្នុងការជួយដល់ជនទីទាល់ក្រ កំពុងតែស្វែងរកប្រាក់ជួយពួកគាត់។ ជាក់ស្តែងដូចជាជីវិតរបស់លោកយាយម្នាក់ ដែលគាត់កូនចៅ ហើយគាត់រស់នៅតែម្នាក់ឯង ដោយធ្វើនំលក់ចិញ្ចឹមជីវិត។បើយើងតាមគណនីហ្វេសប៊ុករបស់លោក Chav Mearnup Keo Nimith បានបង្ហោះសារយ៉ាងខ្លី អមជាមួយនិងវិដេអូ ពីសកម្មភាពរបស់លោកយាយ កំពុងតែកិនម្ស៉ៅ ដើម្បីទុកធ្វើនំលក់ចិញ្ចឹមជីវិត។ នៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ថា

“បើ យាយ មិន ធ្វើ នំលក់ បានអីហូប បើយាយ គ្មាន កូនចៅ ផងមួយ ថ្ងៃ បាន ចំណេញ បានត្រឹម 2000 R ទៅ 3000 ទេ សូមបង ប្អូន មេត្តា ជួយ លោកយាយ ផង Tel: 093633500″។ជីវិតដ៏កំសត់របស់លោកយាយ បានធ្វើឲ្យមហាជន ស្ទើរស្រក់ទឹកភ្នែក ព្រោះតែគាត់រស់នៅតែម្នាក់ក្នុងខ្ទមចាស់ ហើយប្រឹងកិនម្ស៉ៅតែម្នាក់ឯង ។ ដូចនេះសូមបងប្អូនមេត្តាជួយដល់លោកយាយចំណាស់ម្នាក់នេះផង គាត់ពិតជារស់នៅកំសត់ណាស់ សូមជាថវិការក៏បាន ស្បៀងសម្រាប់លោកយាយបរិភោគក៏បា ន ឲ្យតែគាត់រស់នៅបានធូស្បើយជាងនេះបន្តិច៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment