ទឹកចិត្តប្រពៃណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមបុណ្យសពនាយ សាន ម៉ៅ ចំនួន ១០លានរៀល

ភ្នំពេញ ៖ បងប្អូនប្រជាជនខ្មែរច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ គេបានសង្កេតឃើញថាមានសិល្បះករនិងសិល្បះការនីជាច្រើននាក់ និងមិត្តចាស់ៗរួមអាជីបដែលធ្លាប់សម្តែងជាមួយគ្នាជាមួយនិង លោក ធូ ចំរ៉ុង ហៅ នាយ សាន ម៉ៅ បាននាំគ្នាមកចូលរួមនៅក្នុងពិធីបុណ្យសពរបស់តារាកំប្លែង នាយ សានម៉ៅ ដែលមានទីតាំស្ថិតនៅក្នុងវត្តនៅឯវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមគណនីហ្វេសប៊ុកលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ បានឲ្យដឹងពីទឹកចិត្តសន្ដោសប្រៀបបានម្ដាយចំពោះកូនពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដោយបានចូលរួមបុណ្យសពតារាកំប្លែងនាយសានម៉ៅ នូវទឹកប្រាក់មួយចំនួនធំគ្រាពិធីមរណក្រោមការសោកស្ដាយពីមហាជន និងសិល្បករខ្មែរទូទាំងប្រទេស។ ប្រភពបានបញ្ជាក់ដោយភ្ជាប់រូបភាពក្រុមការងារកាកបាទក្រហមពាំនាំថវិកាចូលរួមបុណ្យសពក្នុងសំណេរថ្លែងអំណរគុណថា «ជំនួសមុខឲ្យគ្រួសារសពតារាកំប្លែង សាន ម៉ៅ សូមអបអរសាទរ និងគោរពថ្លែងអំណរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានចូលបុណ្យសពចំនួន១០លានរៀលបន្ថែមទៀត»។

Related posts

Leave a Comment