ក្តៅៗ! ក្រោយល្បីរឿងកាបូប Dior មានរូត ស្រាប់តែភរិយាឧកញ៉ា ដួង ឆាយ បង្ហោះសារនិយាយចំៗថា

ភ្នំពេញ ៖ គ្រប់គ្នាប្រាកដជាបានជ្រួតជ្រាបច្បាស់ហើយថា មួយថ្ងៃៗអ្នកនាង ចោម ច័ន្ទ បងស្រីរបស់ ដេននីក្វាន់ តែងតែ Live លក់កាបូបប្រេនៗតម្លៃរាប់ពាន់ដុល្លារ ហើយបានបរងការចោទប្រកាន់ពីមហាជនថា លក់របស់ក្លែងក្លាយ ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតនោះ ថ្មីៗនេះ ចោម ច័ន្ទ បានបង្ហោះរូបកាន់លុយទាំងបាច់ៗ ព្រមទាំងមានបង្ហាញកាបូបម៉ាកល្បី Dior តែអ្វីដែលគួរឱ្យសោកស្ដាយកាបូបនោះមានរូត ផ្ទុយស្រឡះពីការបញ្ជាក់របស់ក្រុមហ៊ុនថា កាបូប Dior គ្មានរូតនោះទេ ។កាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតនៅថ្ងៃទី ០៣ តុលា ២០១៩ នេះភរិយាឧកញ៉ា ដួង

ឆាយ ជាសេដ្ឋីស្រុកខ្មែរ បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយកាបូបម៉ាក Dior ហើយមានម៉ូតដូចគ្នាបេះបិតនឹងកាបូប ចោម ច័ន្ទ ដែរតែគ្មានរូតនោះទេ ដែលបញ្ជាក់ថា កាបូបរបស់ លោកជំទាវ ដេត ម៉ាលីណា ជារបស់ពិតប្រាកដ ។ លោកជំទាវ ម៉ាលីណា បានបង្ហោះរូបមធ្យមងំថែមទាំងសរសេរសារថា «តាមផ្លូវទៅប្រលានយន្តហោះត្រឡប់ទៅភ្នំពេញវិញនឹកកូនស្រីភឺលណាស់មកកូរ៉េចោលអូន ៥ ថ្ងៃ ។ កាបូប Dior ល្បីណាស់ឥឡូវ តែសំខាន់កាបូបខ្ញុំអត់មានរ៉ូតចឹងសម្រាប់ដាក់អីវ៉ាន់ប្រើប្រាស់ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment