ពិតជាស្មានមិនដល់! ថមមី ធ្វើដំណើរកម្សាន្តនៅចិន ទិញអីវ៉ាន់រួចគេឲ្យឆ្នោត៣សន្លឹក មានអីចុងក្រោយក៏..

ចិន៖ កាលពីថ្មីៗនេះលោក ថម មី និង កញ្ញា សួស វីហ្សា បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន ខណៈពេលដែលមង្គលការរបស់ពួកគេ ក៏កាន់តែខិតជិតមកដល់ទៅហើយ។យ៉ាងណាមិញនេះបើយោងតាមប្រភពគណនីហ្វេសប៊ុកលោក ថមមី ក៏បានបង្ហោះសារមួយដែលនឹកស្មានមិនដល់ថាសំណាងយ៉ាងដូច្នេះថា៖ថាមិនចង់ផុសទេខ្លាចគេថាអួត ប៉ុន្តែពិជារំភើបសប្បាយចិត្តខ្លាំងណាស់ កូនអ្នកស្រែដូចខ្ញុំមិនដែលចឹងទេពីមុនមក គឺមិនដែលសោះហ្មង។

មកកម្សាន្តនិងមករកស៊ីនៅប្រទេសចិន បានដើរផ្សារទិញអីវ៉ាន់ហាងមួយកន្លែងស្រាប់តែ គេថែមសន្លឹកឆ្នោត៣សន្លឹកមកឲ្យខ្ញុំដើម្បីកោសផ្សងសំណាងយករង្វាន់ គុណម៉ែគុណឪគុណបារមីទាំងអស់នៅស្រុកខ្មែរយើងជួយមែនពិតជាសំណាងមែន ខ្ញុំកោសត្រូវបានរង្វាន់(ចិញ្ចៀនពេជ្រមួយវង់)អរចង់ហោះហើយពីរនាក់មីងម៉ាប់ ដែលសំណាងនេះគេនិយាយប្រាប់ថា ១ម៊ុឺនសន្លឹកមានតែ២រង្វាន់ធំទេតែឥឡូវខ្ញុំជាអ្នកត្រូវដំបងគេហើយសម្រាប់ឆ្នាំនេះ៕

Related posts

Leave a Comment