លោក ផែង វណ្ណះ! និយាយថាថ្ងៃនេះឈឺក្បាលណាស់ព្រោះតែតំណាងរាស្ត្រម្នាក់ចោទប្រកាន់កម្មករកម្មការិនីថាធ្វើពុតជាឈឺមិនធ្វើការធ្វើអោយខាតបង់ថវិកាជាតិ

ភ្នំពេញ ៖ បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន ឯកឧត្តមតំណាងរាស្ត្រម្នាក់ ចោទប្រកាន់កម្មករ កម្មការិនី ធ្វើពុតជាឈឺព្រោះខ្ជឹលធ្វេីការបណ្ដាលអោយបាត់ថវិកាជាតិ ។ ហ៉ឺម ជនពុករលួយលួចលុយជាតិ មិនលេីកយកមកនិយាយ បែជាមកចោទ កម្មករ កម្មការិនី ជាអ្នកធ្វេីអោយបាត់លុយរដ្ឋទៅវិញ ។ គិតទៅហេតុតែគ្នាក្រីក្រ ជាកម្មករ កម្មការិនី ទន់ខ្សោយ គេចោទថាម៉េចក៏បាន ។ ខ្ញុំពិតជាហួសចិត្តណាស់ ពេលលឺតំណាងរាស្ត្រម្នាក់នោះនិយាយចោទកម្មករបែបនេះ” ។ភ្ជាប់ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ ក៏បានថតរូបភាពឈឺក្បាល

ហើយក្រោយមកទៀតលោកក៏បានទៅមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ ដោយលោកបានសរសេររៀបរាប់ថា”ញុំឈឺខ្ញុំទៅពេទ្យ ព្រោះខ្ញុំខ្លាចងា ប់ខ្ញុំមិនមែនធ្វេីពុតសំដែងជាឈឺទេ ។ ចំណែកបងប្អូនកម្មករ កម្មការិនី ខ្លះក៏ឈឺទៅពេទ្យដែរ គ្មានអ្នកណាធ្វើពុតជាឈឺទេ ។ បេីមានភស្តុតាងណាបង្ហាញថា កម្មករ កម្មការិនី ធ្វើពុតជាឈឺបណ្ដាលអោយបាត់ថវិកាជាតិ សូមចាត់ការតាមច្បាប់ទៅ កុំដេីរស្រែក ដេីរចោទ អាងតែគ្នាទន់ខ្សោយ ។ ឬមួយអ្នកស្រែកចោទកម្មករនោះធ្លាប់ធ្វេីពុតជាឈឺដេីម្បីគេចពីការងារ ? ជំនាន់ ប៉ុលពត ឈឺល្មមៗមិនហ៊ានប្រាប់អង្គការទេ ខ្លាចអង្គការចោទថាយេីងធ្វេីពុធជាឈឺរួចយកយេីងទៅសម្លាប់ចោល ។

Related posts

Leave a Comment