កាន់តែស្រណះ! ក្រុមការងារ សំណើចចុងសប្តាហ៍ បញ្ចេញវីដេអូកំប្លែងចុងក្រោយបង្អស់ដែលតារាកំប្លែង សាន ម៉ៅ បានសម្ដែងមុនពេលចែកឋានទៅ (មានវីដេអូ)

ភ្នំពេញ ៖ ជារឿងមួយគួរឲ្យសោកស្តាយដោយតារាកំប្លែងជើងចាស់ លោក ធូ ចំរ៉ុង ហៅ នាយ សាន ម៉ី បានទទួលមរណភាពក្នុងមន្ទីរពេទ្យនៅប្រទេសថៃដោយសារតែស្ទះបំពង់ខ្យល់គាំងបេះដូង។ ក្រោយទទួលដំណឹងគួរឲ្យសោកសង្រែងនេះមហាជនទូទាំងប្រទេសដែលជាអ្នកគាំទ្រតារាកំប្លែងរូបនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ ក្រុមការងារសំណើចចុងសប្តាហ៍ បានសម្តែងការសោកស្តាយនិងរំលែកទុក្ខ ហើយរឿងម៉ែកូរកូនកាង

ក៏ជារឿងចុងក្រោយដែលលោកពូបានសម្តែងនៅក្នុងកម្មវិធីនេះដែរ។“ក្នុងនាមពួកយើងខ្ញុំជាក្រុមការងារសំណើចចុងសប្តាហ៍ ពិតជាមានការក្តុកក្តួល រំជួលចិត្ត អាណិត ស្រណោះពន់ពេក នៅពេលដែលបានទទួលដំណឹងអំពីការទទួលមរណភាពរបស់តារាកំប្លែងរួមអាជីពលោក ធូ ចំរុង (នាយសានម៉ៅ ) នាល្ងាចថ្ងៃពុធ នៅឯប្រទេសថៃ ដោយរោគាពាធ។ នេះគឺជាការបាត់បង់ធន់មនុស្សដែលមានទេពកោសល្យម្នាក់ របស់ក្រុមយើងខ្ញុំ ក៏ដូចជាប្រជាជនខ្មែរដែលគាំទ្រនិងស្រលាញ់គាត់។ ការសម្តែងរួមគ្នាកន្លងមក ការសើចសប្បាយ

រួមអាហារ រួមសុខទុក្ខគឺត្រូវបាត់បង់ពីពេលនេះ ដោយសារតែជម្ងឺដ៍កាចសាហាវឆក់យកជីវិតគាត់ទៅទាំងមិនអស់ចិត្ត។ ពួកយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមឧទ្ទិសឲ្យវិញ្ញាណក្ខ័នលោក ទៅកាន់សុខ ផុតទុក្ខ កើតជាតិណាៗកុំឲ្យជួបជម្ងឺកាចសាហាវដូចេជាតិនេះ។ ពួកយើងខ្ញុំសូមគោរពវិញ្ញាណក្ខន នាយសម្តែងរឿងចុងក្រោយរួមជាមួយក្រុមយើងគឺរឿង “ម៉ែកូរកូនកាង”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment