Connect with us

កម្សាន្ត

ភ្ញាក់ផ្អើល! ស្ងាត់ៗ ស៊ុក សុភា តួ នេនទុំ សម្រេចសាងផ្នួសលើទឹកដីអូស្រ្តាលី

Published

on

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញអតីតតារាសម្តែងប្រុសដ៏ល្បីឈ្មោះ ស៊ុក សុភា បង្ហាញពីចិត្តជ្រះថ្លាតាមផ្លូវព្រះពុទ្ធសាសនា ធ្វើការសាងផ្នូសក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដើម្បីធ្វើការតបស្នងសងគុណដល់អ្នកមានគុណទាំងពីរ ។

រួមជាមួយគ្នានេះផងដែរ អតីតតារាសម្តែង ស៊ុក សុភា ក៏បាននិយាយប្រាប់ទៀតថា៖ “ដោយសារតែថ្ងៃនេះ ជាថ្ងៃកំណើតរបស់អាត្មា អ៊ីចឹងទេអាត្មាសូមសាងព្រះផ្នួសហើយ និង ជាកិច្ចតបស្នងសងគុណដល់ញោមស្រី ញោមប្រុសរបស់អត្មាដែរ (ភិក្ខុទុំ)” ។

ក្រោយឃើញបែបនេះ អតីតតារាសម្តែងរូបនេះបង្ហាញរូបភាពនៃការសាងផ្នូសភ្លាមម បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ព្រឺត ព្រមទាំងបាននាំគ្នាសម្តែងនូវការចូលរួមអនុមោទនាចំពោះការតាំងចិត្តជ្រះថ្លា និងធ្វើការអបអររីករាយថ្ងៃកំណើតចំពោះលោកបងផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ផ្អើលហ្វេន! ហ៊ិន ចាន់នីរ័ត្ន បញ្ចេញរូបកាន់ដៃបុរសសង្ហាម្នាក់ទំនងមិនមែន សេង មង្គល ហើយពោលបែបនេះឡើងទៀត

Published

on

By

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញពិធីការិនីរូបនេះ បង្ហោះរូបភាពមួយសន្លឹកកាន់ដៃជាមួយនឹងបុរសរូបរាងសង្ហាម្នាក់បែរខ្នងនៅលើឆ្នេរសមុទ្រ ដែលមិនបានបញ្ចេញមុខឲ្យដឹងថាជាអ្នកណានោះឡើយ បានធ្វើឲ្យអ្នកគាំទ្រកំពុងបញ្ចេញមិត្តសួរនាំវែកញែកគ្រប់គ្នា ខណៈរូបបុរសម្នាក់នេះក៏ទំនងមិនមែនជាតារាប្រុស សេង មង្គល នោះដែរ ។

លើសពីនោះទៅទៀត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យមហាជនមាការចម្លែកចិត្ត និងសង្ស័យថែមទៀត ដែលនាងបានភ្ជាប់ជាសារមួយហាក់ចង់និយាយបង្ហាញពីការរាប់អានគ្នាទូទៅ ដោយមិនបានបញ្ជាក់សម្តៅទៅលើនរណាម្នាក់ឡើយ ដោយក្នុងនោះរូបនាងបានិយាយថា៖

“មិនថាមនុស្សស្រឡាញ់គ្នា ឬ មនុស្សដែលរាប់អានគ្នា បើមានអ្នកធ្វើឱ្យបាត់ភាពស្មោះត្រង់ហើយវាគឺជាការស្រឡាញ់ និង រាប់អានតែសម្បកក្រៅប៉ុណ្ណោះ” ។

ថ្វីដ្បិតថារូបស្និទស្នាលមួយសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើនមានការសង្ស័យពីទំនាក់ទំនងរវាងកញ្ញា និងបុរសរូបសង្ហាអាថ៌កំបាំងម្នាក់នោះមែន ប៉ុន្តែក៏ពុំទាន់ដឹងច្បាស់ថាអ្នកទាំងពីរត្រូវអ្វីនឹងគ្នានៅឡើយព្រោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ពុំបានធ្វើការបញ្ជាក់ច្បាស់ជុំវិញរូបភាពនោះឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ព្រះនាង ជេន ណា បង្ហាញឈុតក្រម៉ា ស្រស់ស្អាតមិនធម្មតាទេ

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានជ្រារាស្រ្តខ្មែរទូទៅ បានស្គាល់ច្បាស់ព្រះរានសម្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្បៈ ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រ្តល្អ គួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ ។

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នេះ ព្រះនាងតូច នរោត្តម ជេនណា បានឆក់យកការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដោយបានបង្ហាញនៅឈុតក្រម៉ាខ្មែរ ដែលមានឈ្មោះថា ក្រម៉ាបេះដូងខ្លួន ដោយទ្រង់គ្រងឈុតនេះ បានយ៉ាងស្រស់ ។

មួយវិញទៀត បើក្រឡេកទៅមើលម៉ូតឈុត ក្រម៉ាបេះដូងខ្មែរមួយនេះវិញ ពិតជាគួរឲ្យសរសើរដល់ស្នាដៃអ្នកច្នៃម៉ូតដែលបានបង្កើតចេញនូវឈុតក្រម៉ាមួយដ៏ទាក់ទាញ សមនឹង ព្រះនាងតូច ជេនណា មានសម្រស់ស្អាតផូរផង់ ធ្វើឲ្យឈុតនេះកាន់តែមានភាពលេចធ្លោជាខ្លាំង ។

ក្រោយឃើញបែបនេះភ្លាម មហាជនជាច្រើនផ្ទុះការសរសើរជាខ្លាំង ថែមទាំងមានអ្នកចូលទៅ ខំមិន បែបនេះថា៖ “ស្រស់ស្អាតខ្លាំងណាស់ព្រះនាងតូច, ស្អាតណាស់, ស្អាតៗណាស់ព្រះនាងម្ចាស់, ព្រះអើយ ទ្រង់ពិតជាស្អាតខ្លាំងណាស់, ស្អាតឆ្លាតលេចធ្លោក្នុងខ្សែររាជវង្ស, ស្រស់សោភាខ្លាំងណាស់ព្រះនាងតូច, ស្អាតណាស់ព្រះពរ, ព្រះនាងនៅក្រៅស្រស់ស្អាត់ខ្លាំងណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

អ្នកគាំទ្រភ្ញាក់ព្រើត ពេលប្រុសស្អាត ព្រីន ទម្លាយរូបរបស់ខ្លួនកាលពីក្មេង

Published

on

By

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងប្រុស ព្រីន ដែលកំពុងមានសន្ទុះនៃការគាំទ្រពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ណាស់ ជាមួយនឹងសមត្ថភាព ទេពកោសល្យនៃការសម្តែង ព្រមទាំងមានរូបរាងខ្ពស់ស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ដែលតែងក្តោបបានតំណែងជាតួឯកប្រុសជាច្រើនរឿងផងដែរ ។

ជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ក្នុងការសម្តែង ក៏ដូចជាមានរូបសម្រស់ស្រស់សង្ហាបែបនេះ តារាសម្តែងប្រុសរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ទាំងការងារសិល្បៈ ព្រមទាំងជីវិតឯកជន ជាពិសេសទទួលបានការកោតសរសើរជាច្រើនជាមួយរូបរាងដ៏សង្ហារបស់លោកតែងបញ្ចេញស្ទីលលេងខ្លួនបែបស្រស់សង្ហា ស្អាតៗ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែនោះ ។

ចំណែកឯ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ តារាសម្តែងរូបសង្ហានេះ បានធ្វើឲ្យមហាជនជាច្រើនហាក់ស្រឡាំងកាំងអស់ ក្រោយពីបានឃើញលោកទម្លាយរូបភាពរបស់ខ្លួនកាលពីនៅតូចៗ ដែលប្លែកខុសគ្នាខ្លាំងមើលសឹងមិនស្គាល់បើធៀបនឹងបច្ចុប្បន្ន ប៉ុន្តែរូបភាពនោះមើលទៅលោកមានមុខមាត់រូបរាងគួរឲ្យស្រលាញ់តាំងពីតូចៗមកម្ល៉េះ ។

ក្រោយឃើញរូបភាពបែបនេះភ្លាម ស្រាប់តែមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្របានធ្វើការចែករំលែក និងសរសើរជាមួយរូបរាងរបស់លោក ដែលសង្ហាគួរឲ្យស្រលាញ់តាំងពីនៅតូចៗផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ