អុញនោះ! ចោម ច័ន្ទ ល្បីពេញហ្វេសប៊ុក ព្រោះតែកាបូប Dior ដាក់រូតរបស់អ្នកនាង

(ភ្នំពេញ)៖ប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថា ទោះបីមិនមែនជាតារាល្បីយ៉ាងណាក្ដី តែដោយសារតែទង្វើសប្បុរសធម៍ និង ការប្រើប្រាស់ជីវិតឯកជនដ៏គួរឱ្យច្រណែនរបស់អ្នកនាង ចោម ច័ន្ទ បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ចូលចិត្ត និងគាំទ្រកាន់តែច្រើនឡើង។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បងស្រីបង្កើតរបស់តារាសិចស៊ី ដេននី ក្វាន់ រូបនេះ បានរងការចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកជាច្រើន ដោយចោទអ្នកនាងថា បាន Live លក់កាបូបក្លែងក្លាយទៅកាន់អតិថិជន។ ក្រោយផ្ទុះ រឿងរ៉ាវជជែកវែកញ៉ែកបែកខ្ទិះច្រើនជុំវិញបញ្ហានេះ អ្នកនាង ចោម ច័ន្ទ នៅតែបន្ដបង្ហាញភាពឡូយឆាយពីជីវិតឯកជន និងប្រកាន់ខ្ចាប់ថាខ្លួនមិនបានធ្វើអំពើ ដូចអ្វីដែលមហាជនមួយចំនួនគិតនោះទេ។ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្នកនាង

ចោម ច័ន្ទ បានបង្ហោះរូបភាពកាន់លុយទាំងបាច់ៗ នៅក្បែរកាបូប Brand មួយដែលគេស្គាល់ថា ជាម៉ាក Dior ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងលើសដើម។ ក្រោយបង្ហោះ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានមហាជនជាច្រើន បានចូលទៅបញ្ចេញមតិ ថាកាបូបដែលនៅក្បែរលុយដែលនាងកាន់នោះ មិនមែនជារបស់ Brand ពិតប្រាកដឡើយ។ ចំណែកឯ អ្នកនាង ចោម ច័ន្ទ ឆ្លើយតបវិញថា ៖ យី! ហ្វេនមនុស្សអាក្រក់ទេីស តាំងពីឯងយក កាំបូបទៅដាក់រូត បេីលុយខ្ញុំច្រេីនក្នុង ការប្រេីប្រាស់ ទៅឱ្យចំហរ ទាំងកណ្តាលវាលមែន ចេញពីធរនាគារមែនមនុស្សអេីយឈប់ បានឈប់ទៅ អត់និយាយក៏គេមិនថាគដែរ ខ្ញុំរវល់នឹងរកលុយណាស់ អត់មានពេលឈ្លោះទេ វាខាតពេល ដោយសារ ដំណេីរកំសាន្តផង មានពេលឯណាទៅកេីត

ទុក្ខជាមួយពួកសត្វវ🤣🤣🤣ច្រណែនខឹងតាំងពីរូតកាបូប គឺចប់ហេីយ ធ្វេីអីក៏ខឹងៗៗៗហាស។ក្នុងនោះ មានមតិខ្លះបានលើកឡើង អមជាមួយភស្ដុតាងនៃរូបភាពកាបូប Brand ពិតប្រាកដថា ៖ មែននឹងចែ! តែចុះអាអក្សរនេះចែឯងយកទៅពង្រីកអោយធំដែរមែន? គ្រាន់តែឆ្ងល់ lol។ ប៉ុន្ដែ អ្នកនាងបានឆ្លើយតបវិញថា មោផ្ទៀងម៉ងទៅ បេីទំនេររឺយកទៅនាំគ្នាមេីលទៅ។មកទល់ពេលនេះអ្នកនាង ចោម ច័ន្ទ ហាក់រក្សាចិត្តស្ងប់ និងមិនទាន់ចេញមុខ Live វីដេអូបកស្រាយជាផ្លូវការ ចំពោះការចោទប្រកាន់លើរឿង កាបូប Dior ដាក់រូតនៅឡើយទេ។តើប្រិយមិត្តយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)

Related posts

Leave a Comment