Connect with us

ជីវិត​និងសង្គម

G-Devith សម្រេចកោរសក់ និងជូនដំណើរលោកតា ជាលើកចុងក្រោយ រួចពោលពាក្យ ទំាងអួលដើម.ក ថា

Published

on

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះប្រចាំប្រទេស លោក ងួន ចាន់ដេវីត ហៅថា ជី ដេវីត ដែលបច្ចុប្បន្ននេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ។

ស្រាប់តែកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងរ៉េបរូបសង្ហាលោក ងួន ចាន់ដេវីត បានប្តូរ Profile ដាក់រូបកាន់ទុក្ខទាំងនៅលើគណនីហ្វេសប៊ុក និងផេក ដោយសារតែលោកតារបស់លោកបានលាចាកលោកនេះដោយសារតែរោគគាពាធ វេលាម៉ោង ៤ល្ងាច ។

ងួន ចាន់ដេវីត ឬអ្នកគាំទ្រតែងហៅលោកថា ជី ដេវីត បានបង្ហោះរូបកាន់ទុក្ខ ហើយថែមទាំងបានសរសេរ Caption យ៉ាងខ្លីប្រាប់ទៀតថា៖ “ខ្ញុំកាន់ទុក្ខ” ។

លុះមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញលោក ជី ដេវីត បានកោសក់ជូនដំណើរលោកតាជាលើកចុងក្រោយ រួចពោលពាក្យទាំងនេះថា៖ “កិច្ចបង្ហើយបុណ្យការជូនដំណើរលោកតា រស់ ងួន គ្មានសេចក្តីទៀងទាត់ឯណាប្រៀបស្មើនិងសេចក្តីស្លា.ប់ ។” ។

ក្រោយឃើញ ទិដ្ឋភាពព្រមទាំងសារបែបនេះភ្លាម គ្រប់គ្នាមិនអាចទប់ចិត្តជាប់ដែរ ក៏ចូល ខំមិន ភ្លាមៗថា៖ “ចូលរួមរំលែកទុក្ខផងប្អូនប្រុស, សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផង, ចូលរួមរំលែកទុក្ខផង អាយដល, សូមលោកតាបានទៅកាន់សុគតិភព,

ចូលរួមរំលែកទុក្ខដល់បងនិងក្រុមគ្រួសារផងបង, សូមបុណ្យទាំងឡាយជួយយឹតយោងញោមតាឱ្យបានទៅកាន់សុគតិភព, គាត់ទៅបានសុខហើយ ហើយខ្ញុំក៏សូមចូលរួមរំលែកទុក្ខផង, កើតចាស់ឈឺស្លា.ប់ជាច្បាប់ធម្មជាតិ, ជរាព្យាធិ, គ្មានសេចក្តីទៀងទាត់ឯណាប្រៀបស្មើនិងសេចក្តីស្លា.ប់, លោកតាទៅបានសុខហើយ លោកតាបានជុំបងប្អូនគាត់ហើយ កាត់ចិត្តទៅវីត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ក្រោយរៀបការ២ឆ្នាំ ពេលនេះបវរកញ្ញា នូ ទឹមស្រីនាថ កំពុងពពោះកូនដំបូង

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជាចាំបាន អតីតបវរកញ្ញា Miss Grand Cambodia 2014 អ្នកនាង នូ ទឹមស្រីនាថ នោះ ដែលបានសម្រេចចិត្តដកឃ្លាពីការងារសិល្បៈ រួចដើរតាមក្តីស្រមៃ បំពេញការងារជាមន្រ្តីនគរបាលម្នាក់ ដែលបច្ចុប្បន្ននេះ មហាជននៅតែតាមដាន ចង់ដឹងឮពីខ្សែជីវិតឯកជនរបស់រូបនាង ដូចពេលមុនចឹង ។

យ៉ាងណាមិញ ខណៈតាំងពីល្បីល្បាញក្នុងវិថីសិល្បៈមក អតីតបវរកញ្ញារូបនេះ មិនធ្លាប់បើកបង្ហាញមុខមាត់គូស្នេហ៍ខ្លួនប៉ុន្មាននោះឡើយ ផ្ទុយទៅវិញស្រាប់តែ បណ្តើរគ្នាចូលរោងជ័យ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ បានធ្វើឲ្យមហាជនស្រឡាំងកាំ និងភ្ញាក់ព្រឺតតែម្តង ។

មួយវិញទៀត តាំងពីរៀបការរួចមក តារាស្រីរូបនេះ ហាក់មិនសូវជាបើកបង្ហាញ ភាពផ្អែមល្ហែមនឹងស្វាមីប៉ុន្មានឡើយ ជាក់ស្តែងលើបណ្តាញសង្គម មានតែការចែករំលែកការងារតែប៉ុណ្ណោះ ។

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន អបអរសាទរដល់រូបនាង ព្រោះពេលនេះ រូបនាងកំពុងទទួលបានដំណឹងល្អ ពពោះសមាជិកថ្មីហើយ ក្រោយរៀបការបាន ២ ឆ្នាំ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នៅះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ចិត្តបុណ្យម្ល៉េះ​ ឡានត្រូវគេបុកហេីយ​ រ៉ាបី​ ចេញមកសុំទោសទៅវិញ….(មានវីដេអូ)

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញនេះ រថយន្តទំនើបលំដាប់ហាយសូ Rang Rover ថ្មីស្រឡាងរបស់ តារាចម្រៀងស្រី រ៉ាប៊ី ត្រូវបានក្មេងប្រុសសិស្សសាលាម្នាក់ជិះបុ.កចំពាក់កណ្តាលខណៈដែលនាងកំពុងតែបត់ឡាន ។

សម្រាប់ហេតុការណ៍កើតឡើងបង្ករឲ្យមានការប៉ះទង្គិច និងខូចខាតឡានរបស់ តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមិនមានការប្តឹងផ្តល់អីនោះទេ ប៉ុន្តែ រ៉ាប៊ី ថែមទាំងមិនបានទាមទារសំណងអ្វីសូម្បីបន្តិចពីក្មេងប្រុសម្នាក់នោះ ។

លើសពីនេះទៅទៀត រ៉ាប៊ី បែរជាបង្ហាញអារម្មណ៍អាណិតអាសូរដល់ក្មេងប្រុសនោះទោះវិញ ដែលបានបើកបុ.ក រថយន្តរបស់នាង ក្រោយពីនាងបាននិយាយសំដីរៀងខ្លាំងៗ និងស្តីបន្ទោសដល់គេ ដោយនាងបានគិតថាបើសិនជាប៉ះខ្លួននាង ក៏ដូចជាបងប្អូននាងក៏មិនមានការភ័យយ៉ាងដូច្នេះដែរ មិនតែប៉ុណ្ណោះ រ៉ាប៊ី ថែមទាំងនិយាយសុំទោសដល់ក្មេងប្រុសនោះទៀតផង ៕

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Continue Reading

ជីវិត​និងសង្គម

ចិត្តធម៌​ណាស់! Rang Rover ទើបនឹងទិញថ្ងៃមុន រ៉ាប៊ី ត្រូវក្មេងស្ទា.វជិះបុក គ្មានសំណង(មានវីដេអូ)

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀង រ៉ាប៊ី នោះ ដែលជាម្ចាស់បទ «ស្រារាំ» ដែលកំពុងពេញនិយម ទោះបីជាទើបនឹងប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែប្រជាប្រិយភាពរបស់ តារាចម្រៀងស្រីរូបនេះ នៅក្នុងវិស័យចម្រៀង ក៏មិនចាញ់រាមច្បងប៉ុន្មានដែរ ភាគច្រើនបទចម្រៀងរបស់នាង ជាបទញាក់ ពេញចិត្តស្រទាប់យុវវ័យសម័យថ្មីជាខ្លាំង ។

យ៉ាងណាមិញ គ្រាន់តែបើកឆាកឆ្នាំថ្មីភ្លាម លេចឮថា រូបនាងត្រូវបានក្រុមហ៊ុនស្រាបៀរល្បីឈ្មោះមួយ ជ្រើសរើសជា BA ភ្លាម តារាចម្រៀងស្រីរូបនេះ ស្រាប់តែបើកបង្ហាញរថយន្តលំដាប់ហាយស៊ូ Rang Rover ថ្មីមួយគ្រឿងស្រឡាងកាលពីចុងខែមេសា កន្លងទៅនេះ ។

ដោយឡែក ខណនឹងទើបបង្ហាញរថយន្តថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែនាពេលថ្មីៗមកនេះ ត្រូវយុវជនមួយជិះបុ.កចំពាក់កណ្តាលរថយន្ត ពេញមួយទំហឹង ស្របពេលត្រូវបំពេញការងារច្រៀង ក្នុងពិធីមង្គលការភ្ញៀវ លើសពីនេះទៅទៀត មិនទទួលបានសំណងសូម្បីមួយកាក់ ខណៈរថយន្តទើបនឹងទិញ ថ្មីស្រឡាង ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ