នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញ នាយ ក្រឹម បានបង្ហោះសារដ៏សែនក្តុកក្តួលមួយ ថា៖ “ក្នុងនាមខ្ញុំអ្នកនិពន្ធនិងដឹកនាំរឿង ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ឬក្នុងកម្មវិធីប្រគុំតន្រ្ដីស្រុកស្រែ និងកម្មវិធីផ្សេងៗ តែងតែសំដែងជុំគ្នារហូត។ ពេលនេះ ម៉ោងនេះតទៅ យេីងលែងបានសំដែងជុំគ្នាទៀតហេីយ ពួកម៉ាក់ឯងបែកពួកយេីងរហូតៗដែលមិនអាចត្រឡប់មកវិញបាន ។។ សូមអោយវិញ្ញាណក្ខ័នឯង ទៅកាន់សុខ ផុតទុក្ខ កេីតជាតិណាៗកុំអោយជួបជម្ងឺកាចសាហាវដូចជាតិនេះ។”។
គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៦ល្ងាច តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពមួយរូប គឺ នាយ សាន ម៉ៅ បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។ សព នាយ សាន ម៉ៅ ត្រូវបានគេដឹកមកដល់ វត្តព្រែកប្រាហើយ នៅវេលាម៉ោង៣ព្រឹកមិញនេះ នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ ហើយ សព នឹងត្រូវបូជា នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលាម៉ោង៤ រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕