ពិតជាស្រស់ស្អាតណាស់! កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា ត្បិតតែកំពុងពពោះពិតមែនប៉ុន្តែនៅតែស្រស់ស្អាតនិងថ្លៃថ្នូរបំផុត

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយថាពីមួយថ្ងៃទៅមួយថ្ងៃ ផ្ទៃពោះរបស់តារាចម្រៀងលេចធ្លោប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា កាន់តែខ្ទាតធំ តែយ៉ាងណាសម្រស់របស់តារាចម្រៀងរូបនេះហាក់មិនស្រកស្រុតនោះទេ គឺកាន់តែទាក់ទាញ មើលទៅពិតជាអ្នកម្តាយសម័យទំនើបមែន ។ ឱក សុគន្ធកញ្ញា អាចនឹងបន្តការងារជាគណៈកម្មាការរហូតដល់ថ្ងៃសម្រាល តែយ៉ាងណានាងតែងទទួលបានការមើលថែទាំ និង យកចិត្តទុកដាក់ពីសំណាក់ស្វាមីជាទីស្រឡាញ់គឺ

លោក អ៊ឹង សុខលី ជាពិសេសបំផុត ។ បើតាមប្រភពមិត្តរួមការងារនៅក្នុងផលិតកម្មហង្សមាសបានលើកឡើងថា ទាំង ឱក សុគន្ធកញ្ញា និង ស្វាមី សុទ្ធតែទន្ទឹងរង់ចាំមើលមុខកូនប្រុសសំណព្វចិត្ត ឆលី ដែលនិឹងឃើញពន្លឺព្រះអាទិត្យនៅក្នុងពេលឆាប់ៗនេះ។ ពេលនេះដែរ ឱក សុគន្ធកញ្ញា ពពោះប្រមាណជា ៧ ខែហើយ តែយ៉ាងណាតារាចម្រៀងរូបនេះនៅតែមមាញឹកនៅក្នុងការងារសិល្បៈ ជាមួយនឹងតួនាទីជាគណៈកម្មការផង និង ជាគូ្របង្វឹកផង នៅក្នុងការប្រឡងចម្រៀង

X Factor Cambodia ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ឱក សុគន្ធកញ្ញា តែងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្រ ជាពិសេសនៅពេលនាងបង្ហាញមុខនៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅក្នុងការប្រឡងចម្រៀងជារៀងរាល់ថ្ងៃអាទិត្យម្តងៗមានការសរសើរពីរូបសម្រស់ ក៏ដូចជាស្ទីលនៃការតែងខ្លួន និង ការជ្រើសរើសម៉ូដសម្លៀកបំពាក់ ដែលមើលទៅពិតជាស័ក្តិសម និង ស្រស់ស្អាតខ្លាំង ។ អ្នកគាំទ្រខ្លះបាន និយាយថា ពិតជាអ្នកម្តាយសម័យថ្មីមែន ។ តើបងប្អុនយល់យ៉ាងណាដែល។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment