មកមើលពីទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាកំប្លែង សាន ម៉ៅ នាព្រឹកនេះមានសុទ្ធតែតារាល្បីៗមកចូលរួមទុក្ខក្រៀមក្រំ

ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើន បានបង្ហាញការអាណិត ចំពោះតារាកំប្លែង លោកពូ សាន ម៉ៅ ដែលបានទទួលមរណ ភាពនៅឯប្រទេសថៃ។ ដំណឹងដ៏ក្រៀមក្រំមួយនេះបានធ្វើឲ្យមហាជន មិត្តរួមអាជីព ទាំងអស់ មានការសង្វែគចិត្តជាខ្លាំង ព្រោះថាបាត់បង់ តារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលបានធ្វើឲ្យបងប្អូនសើចសប្បាយ គ្រប់ពេលវេលា ក្រោយពលបានទស្សនាវិដេអូរបស់លោក។ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារ អមជាមួយនឹងកម្រផ្កា ក្នុងពិធីបុណ្យស ពរបស់លោកពូសាន ម៉ៅ

ដើម្បីជាការជូនដំណើរគ្នាជាលើកចុងក្រោយ។ នៅក្នុងហ្វេសប៊ុកនោះបានរៀបរាប់ថា “សិល្បករជេីងចាស់ និងអ្នកនាង ចន ច័ន្ទលក្ខិណាបានពាំនាំថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន២លានរៀល ទៅចូលបុណ្យតារាកំប្លែង សាន ម៉ៅ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ។ ភ្នំពេញ, ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩”។គួរបញ្ជាក់ផងដែរថា តារាកំប្លែងដ៏ល្បីឈ្មោះ លោកពូ សាន ម៉ៅ បានទទួលមរណ ភាពដោយសារស្ទះខ្យល់។ ជីវិតដែលធ្លាប់តែផ្តល់ភាពសប្បាយរីករាយ ដល់បងប្អូន រាល់ពេលនេះគាត់បានទៅចោលយើងហើយ។ ជាចុងក្រោយ សូមឲ្យលោកពូទៅកាន់សុគតិភព និងទៅឲ្យបានស្ងប់ចុះ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment