Connect with us

ជីវិត​និងសង្គម

អ្នកនាង ផល្លា ​​ប្រកាសឈប់​ទទួល​យក​Admin ជីង​ចក់ ​និង​ទម្លាយរឿងនេះ….(មានវីដេអូ)​

Published

on

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ Admin ជីងចក់ ដែលជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏ល្បីឈ្មោះម្នាក់ ហើយទើបនឹងបានរៀបការ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹងនារីអតីតបេក្ខភាពតារាម៉ូដែល រូបសម្រស់ស្អាតមិនចាញ់តារា ហើយជាអ្នកមានទ្រព្យស្តុកស្តម្ភទៀត ។

មុនចូលរោងការមួយថ្ងៃលោកបានបង្ហោះរូបថតជាច្រើនសន្លឹកថែមទាំងភ្ជាប់ជា Caption យ៉ាងចាក់ដោតថា៖ “លាហើយកញ្ញាៗវត្តភ្នំ លាហើយភាពនៅលីវ លាហើយភាពSingle ស្អែកនេះអភិជន ចក់ ត្រូវចូលរោងការហើយគ្នាយើង ក៏ដូចជាបងប្អូនអ្នកគាំទ្រមានពាក្យអ្វីជូនពរដល់ Admin ជីងចក់ទេ” ។

ដោយឡែក នៅថ្ងៃចូលរោងការនោះ Admin ជីងចក់ នោះ បានបង្ហោះរូបថតជាច្រើនសន្លឹកទៀតហើយដាក់ Caption កាន់តែញ៉ាក់សាច់ថា៖ “នារីៗកញ្ញាៗវត្តភ្នំមើលហើយស្រក់ទឹកភ្នែកគ្រប់ៗគ្នា សូមជូនពរគូស្វាមីភរិយាថ្មីមានសុភមង្គលល្អសេចក្តីសុខចំរើនស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន មានដែកជះឈ្នះអស់សត្រូវគ្រប់ទិសទីសូមបានសម្រាចជោគជ័យក្នុងជីវិត ហេងហេង គ្រប់ពេលវេលា ទី១១ ខែ១១ ឆ្នាំ២០២១ ហ៊ាចក់ និងសោ “ ។

ក្រោយរៀបការរួចមក គេនៅតែសង្គេតឃើញ Admin ជីងចក់ ឧស្សាហ៍និយាយពីរឿងនារីៗវត្តភ្នំទៀត តែត្រូវបានអ្នកគាំទ្រគិតថាពាក្យសម្តីទាំងនេះគ្រាន់តែការលែងសើចប៉ុណ្ណោះ ។

ទោះយ៉ាងណា នាពេលថ្មីៗមកនេះ ស្រាប់តែបែកធ្លាយប្រពន្ធខឹងញ័រសាច់រឿងលោក ហាក់កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីខាងក្រៅនោះ នៅក្នុងសម្លេងបែកធ្លាយនោះ គេឃើញប្រពន្ធទទួលយកអត់បានឡើយចំពោះទង្វើនេះ ចំណែក Admin ជីងចក់ បានសុំទោសទៅកាន់ភរិយាផងដែរ ដោយសារតែខ្លួននឹងឆ្កួតមួយពេល ហើយប្រពន្ធខឹងញ័រមាត់ឆ្លើយទៅវិញថា អារម្មណ៍ឆ្កួតនេះ មានប៉ុន្មានលានដងក្នុងជីវិតបង ។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ភរិយារបស់ Admin ជីងចក់ បានបង្ហោះសារទម្លាយរឿង Admin ជីងចក់ ដើរឆាតគ្រប់ស្រីដើម្បីសំដេកជាមួយនឹងការដៀលកប់ៗមាត់ថា៖ “បុគ្គលថោកទាបំផុតមានប្រពន្ធហើយនៅដើរឆាតគ្រប់ស្រីសុំដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់” ។

លើសពីនេះ គេសង្កេតឃើញថា រូបថតនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ក៏ភរិយា Admin ជីងចក់ សម្រាចលុបចោលអស់ដែរ ក្រោយមកទៀតនៅពេលគេសួរជាសំណួរថា ចានក្នុងរោវតែងតែប៉ះទង្គិចជារឿងធម្មតាហើយចែ តែសំខាន់យើងចេះយោគយល់អធ្យាស្រ័យគ្នា គ្មានអ្នកណាធ្វើអ្វីសុទ្ធតែត្រូវរហូតទេ ប្រុសណាមិនចេះខូចចេះកែប្រែកំហុសចេះអត់អោនឲ្យគ្នាទើបមានសុភមង្គលមុននឹងសម្រាចចិត្តបែកគ្នា យើងត្រូវមើលពេលវេលាល្អៗយើងធ្លាប់សាងរួមគ្នាពីមុនមក ។

ជាការឆ្លើយតប អ្នកនាង ផល្លា បានបញ្ជាក់ថា ខុសមិនដឹងខុសមិនកែទេ ថាប្រុសមានស្រីជារឿងធម្មតាគាត់ឈប់ឲ្យតម្លៃយើងជាប្រពន្ធហើយ ព្រោះស្រីដែលយើងប្រាប់ថាឈប់ទាក់ទង នៅតែឆាតទៅហើយក៏ដឹងថាបើខ្ញុំដឹង ខ្ញុំមិនលើកលែងតែនៅតែធ្វើ បើខ្ញុំមិនឃើញឆាតដេកហើយមើលទៅ ព្រោះណាត់គ្នាហើយ ។

ជាមួយគ្នានេះ នៅមានការផ្តល់យោបល់ថា ថាចឹងធ្វើអីបង បើគង់តែត្រូវគ្នាវិញបញ្ហាតិចតួចដោះស្រាយគ្នាឯងបង តិចទៀតគាត់នៅតែជាប្តីរបស់បងដដែលហ្នឹង ។ អ្នកនាង ផល្លា បានបញ្ជាក់ច្បាស់ៗថា អត់យកវិញទេ ។

ចំពោះការលើកឡើងមួយទៀតថា មកពីស្រលាញ់មិនចេញពីចិត្ត ។ ស្រាប់តែអ្នកនាង ផល្លា តបវិញថា ព្រោះដំបូងគេថាមិនភ្លើលឺទេ វាមានឡាន មានផ្ទះ មានមុខរបរ បានគេយក មានប្រពន្ធហើយចោលសន្តានមិនបាន ៕

ចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូឃាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ

Published

on

By

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។

រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។

គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕

Continue Reading

ជីវិត​និងសង្គម

សែនអាល័យ! សុវត្ថិឌី ធារិកា យកធាតុឪពុកម្ដាយធ្វើពិធីបាច់ចូលទឹកទន្លេចតុមុខ លាជាលើកចុងក្រោយ

Published

on

By

ហ្វេសប៊ុក៖ មរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងក្នុងសិល្បៈពិតជាមានសេចក្តីសោកស្តាយជាពន់ពេក គួរឲ្យសង្វេគអាណិតខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស ដែលជួបទុក្ខដ៏ធំធេងបាត់បង់មនុស្សជាទីស្រលាញម្តងពីរនាក់ត្រឹមតែមួយប៉ព្រិចភ្នែកគ្នានថ្ងៃវិលត្រឡប់ ។

យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពពិធីបុណ្យស ព ដែលបានរៀបចំឡើងនៅក្នុងវត្តស្ទឹងមានជ័យ គេក៏បានឃើញមានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធម្តាយឪពុក សុវត្ថិឌី ធារិកា និងបង្ហាញការចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់ផងដែរ ។

ក្នុងកម្មវិធីបុណ្យស ពរបស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ក៏បានបញ្ចប់រួចរាល់ហើយនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែលស ពអ្នកមានគុណទាំងពីររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការបូ ជានៅវេលាម៉ោង ៤ល្ងាច ជាវេលាដ៏សែនអាសូរបផុតចំពោះ សុវត្ថិឌី ធារិកា ដោយត្រូវជូនដំណើរម្តាយឪពុកជាលើកចុងក្រោយ ពិតជាពោរពេញដោយសេចក្តីអាឡោះអាល័យទុក្ខសោកខ្លាចផ្សារជាពន់ពេក ។

ចំណែកឯ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពីបានបញ្ចប់កម្មវិធីបុណ្យ និងស ពត្រូវបានធ្វើការបូជារួចហើយនោះ សុវត្ថិឌី ធារិកា និងសាច់ញាតិបងប្អូន ក៏បាននាំយកធាតុរបស់ឪពុកម្តាយ ទៅធ្វើពិធីសូត្រមន្តបាច់ចូលក្នុងទឹកទន្លេចចតុមុខ ជាមួយនឹងសេចក្តីស្រងេះស្រងោចសែនស្រណោះអាល័យ ដែលនេះជាវេលាចុងក្រោយបំផុតត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយគ្មានថ្ងៃវិលត្រឡប់ឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

កូនមាស កូនពេជ្រ! វ័យត្រឹម ២១ ឆ្នាំ ស្រីនា កំពុងរស់នៅក្នុងជីវិតដែលជាក្តីស្រមៃរបស់មនុស្សជាច្រើន

Published

on

By

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេពិតជាបានស្គាល់ច្បាស់ហើយ Youtuber វ័យក្មេងនោះ គឺ ជា ស្រីនា ដែលរូបនាងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់នាង សុទ្ធសឹងតែបានជ្រាបហើយថាមួយរយៈចុងក្រោយមកនេះ នាងហាក់មានសន្ទុះការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្លា ។

មិនត្រឹមតែប៉ុណ្ណោះ ស្រីនា អាចឆក់បានប្រជាប្រិយភាពជាខ្លាំង និងមានទីផ្សារការងារច្រើនលើបណ្តាញសង្គមនោះទេ បើងាកមើលជីវិតឯកជនរបស់នាង ក៏កំពុងតែផ្ទុះការចាប់អារម្មណ៍តាមដាន និងមានការសរសើរយ៉ាងខ្លាំងដែរ ជាមួយនឹងជីវិតដ៏មានក្តីសុខនៃគ្រួសាររបស់នាង និងភាពជោគជ័យរបស់នាង ទាំងការសិក្សា និងការងារមុខជំនួញផ្សេងៗ ។

ទន្ទឹមនឹងការរស់នៅក្នុងជីវិតមួយដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំ នេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរជាខ្លាំង ហើយថែមទាំងថ្មីៗនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្ដីសុបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ។ ចំណុចពិសេសៗ និង ជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាំ ដែលពួកគេបានលើកឡើងនោះរួមមាន៖

ទន្ទឹមនឹងការរស់នៅក្នុងជីវិតដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំនេះដែរ បានធ្វើឲ្យមហាជនជាច្រើន និងអ្នកគាំទ្រលើកសរសើរយ៉ាងខ្លាំង ហើយថែមទាំងថ្មីៗមកនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្តីសុខបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ ។

ចំណុចពិសេសៗ និងភាពជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាម ដែលពួកគេបានលើកឡើងនោះមានដូចជា៖ “ជាសិស្សពូកែនិទ្ទេសAកាលនៅវិទ្យាល័យព្រមទាំងជាប្រធានថ្នាក់គំរូរ, បញ្ជប់ការសិក្សាថ្នាក់សកលវិទ្យាល័យល្បីក្នុងស្រុកព្រមទាំងទៅទទួលសញ្ញាប័ត្រដល់សហរដ្ធអាមេរិច,

មានគ្រួសារដែលរីករាយមានប៉ាម៉ាក់តាមSupportគ្រប់ជំហានសូម្បីត្រូវទៅថតការងារ១យប់២យប់ក៏មានប៉ាតាមទៅមើលថែ, មានមុខជំនួនចេះរកលុយផ្ទាល់ខ្លួនតាំងពីវ័យ20ឆ្នាំព្រមទាំងមានឈ្មោះជាម្ចាស់សម្អាងការដ៏វ័យក្មេង,

ជាVlogger Influencer YouTuber ដ៏ចាប់អារម្មណ៏គ្រប់វិឌីអូធ្វើឡើង១មួយសុទ្ធតែមានអត្ថប្រយោជន៏សំរាប់គ្រប់គ្នា,មានរូបរាងស្រស់ស្អាតកម្ពស់សមល្មមចារឹតស្លូត cute គួរអោយស្រឡាញ់ព្រោះអេដមីនជួបនៅក្រៅរួចហើយព្រមទាំងសុំប្អូនថតផងដែរ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ