កាន់តែអាសូរ! នេះជាមូលហេតុ ដែលធ្វើឲ្យ នាយ សានម៉ៅ ស្លាប់ភ្លាមៗ ដោយសារតែ…(មានវីដេអូ)

បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៦ល្ងាច តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពម្នាក់គឺ នាយ សាន ម៉ៅ បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។ ដំណឹងដ៏សោកសៅមួយនេះ ក៏បានធ្វើឲ្យមហាជនមួយចំនួនធំ សម្តែងអារម្មណ៍រំជួលចិត្ត និងអាណិត នាយ ជាខ្លាំង ហើយគ្រប់គ្នាក៏បានបង្ហោះសារ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។

លោក អុឹម ជីវ៉ា ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀត នៅព្រឹកមិញនេះថា៖ “សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលា ម៉ោង៣ព្រឹកនេះ R.I.P. ការស្លាប់របស់ តារាកំប្លែងរូបនេះដោយស្ទះបំពង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ ។ សព នឹងត្រូវ បូជា នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលា ម៉ោង៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពផង ដោយក្តីគោរព អំពីខ្ញុំបាទ អុឹម ជីវ៉ា”។

ក្នុងនោះ អ្វីដែលរឹតតែធ្វើឲ្យគ្រប់គ្នាអាណិត នាយ សាន ម៉ៅ កាន់តែខ្លោចចិត្តនោះ ក្រោយពីបានស្តាប់កិច្ចសម្ភាសន៍របស់លោក K01 ជាមួយគ្រួសារនៃសព ដែលបានពន្យល់ពីមូលហេតុនៃការស្លាប់នេះ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់កិច្ចសម្ភាសន៍ខាងក្រោមនេះ៕

Related posts

Leave a Comment