ប្រជុំគ្រួសារតារាខ្មែរ ក្រោយបានដឹងដំណឹងថាតារាកំប្លែង សាន ម៉ៅ ទទួលមរណះភាព តារាខ្មែរល្បីៗបានបង្ហោះសារចូលរួមរំលែកទុក្ខសោកសៅដល់គ្រួសារលោក

ភ្នំពេញ ៖ ដំណឹងដ៏សោកសៅបំផុត តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពខ្លាំង នាយ សានម៉ៅ បានទទួលមរណភាពកាលពីម្សិលមិញនេះម៉ោង៦ល្ងាច នៅមន្ទីរពេទ្យប្រទេសថៃ ក្រោយមិនអាចទ្រាំនឹងជំងឺរបស់ខ្លួន ដែលឈឺអស់ពេលជាច្រើនឆ្នាំមកនេះបាន។ជាមួយនឹងការសោកសៅមួយនេះ បានធ្វើឲ្យអ្នកសិល្បៈសឹងតែមួយប្រទេសពិតជាក្តុកក្តួលនៅក្នុងចិត្ត សឹងតែមិនទទួលយកបាន ព្រោះលោកបានចាកចេញទៅយ៉ាងឆាប់រហ័សយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះការបាត់បង់ធនធានសិល្បៈ ដែលធ្លាប់តែធ្វើឲ្យហ្វេនសើចសប្បាយអស់ពេលជាច្រើនឆ្នាំមកនេះ។ទន្ទឹមនឹងនេះដែរ

តារាជាច្រើនដួងបាននាំគ្នាបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ចូលរួមរំលែកទុក្ខ តាមរយៈការបង្ហោះសារ នៅលើបណ្តាញសង្គម ក្រោយទទួលបានដំណឹងដ៏ក្តុកក្តួលមួយនេះ។ដោយក្នុងនោះមិនត្រឹមតែមានតារាវ័យក្មេងជំនាន់ក្រោយនោះទេ សូម្បីតែមិត្តរួមសិល្បៈដែលធ្លាប់ធ្វើការជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកនេះ ដូចជាអ្នកនាងគ្រត នាយកុយ និងខាត់ សុឃីម ក៏កាន់តែសោកសៅយ៉ាងខ្លាំង ព្រោះលោកបានចាកចេញយ៉ាងលឿន៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment