កម្សាន្ត
អ្នកគាំទ្រជំរុញឱ្យ រចនា រ៉ាវ៉ាឌី ចូលប្រកួតបវរកញ្ញា តែនាងបដិសេធ ព្រោះមូលហេតុនេះ
ហ្វេសប៊ុក៖ ពិតណាស់ តារាសម្តែងស្រីពន្លកថ្មីវ័យ ២១ ឆ្នាំ កញ្ញា រចនា រ៉ាវ៉ាឌី ដែលបច្ចុប្បន្ននេះកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសបណ្តាមិត្តយុវវ័យតាមរយៈស្នាដៃសម្តែងក្នុងខ្សែភាពយន្តខ្មែរតូចធំជាច្រើន ដែលក្តោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់ ។
មួយវិញទៀត រចនា រ៉ាវ៉ាឌី ក្រៅពីទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រជាខ្លាំងជាមួយនឹងទេពកោសល្យក្នុងវិស័យសម្តែងនោះ កញ្ញាក៏តែងតែត្រូវបានមហាជនលើកសរសើរដល់រូបនាងមិនដាច់ពីមាត់ឡើយ ព្រោះស្រីស្អាតរូបនេះកើតមកមានទាំងព្រម មានមុខមាត់ កម្ពស់ស្រស់ស្អាត រាងខ្ពស់ដងខ្លួនស្រឡូនទាក់ទាញខ្លាំង ។
ម្យ៉ាងទៀត ក្រោយពីមើលឃើញពីភាពស័ក្តិសមនៃរូបសម្រស់ ណិងទេពកោស្យនេះ មហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ បាននាំគ្នាជំរុញគាំទ្រមួយទំហឹងឲ្យនាងចូលរួមប្រឡូកក្នុងវិស័យបវរកញ្ញាក្នុងកម្មវិធីណាមួយ ។
ខណៈពេលឃើញគាំទ្រលើវិស័យនេះខ្លាំងបែបនេះ រចនា រ៉ាវ៉ាឌី ក៏បានចេញវីដេអូឆ្លើយតបវិញ ដោយនាងបានធ្វើការបដិសេធ ដោយបានលើកហេតុផលជាច្រើនទាក់ទងនឹងកម្ពស់ព្រមទាំងកម្រិតនៃសមត្ថភាពផងដែរ ។
រួមជាមួយគ្នានេះផងដែរ រចនា រ៉ាវ៉ាឌី បាននិយាយរៀបរាប់នៅក្នុងវីដេអូ TikTok ថា៖ “ខ្ញុំអត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈរលើឆាកបវរកញ្ញាទេ ព្រោះតែទីមួយ ខ្ញុំគិតថាខ្ញុំស្ទើរកម្ពស់ ខ្ញុំត្រឹមតែ ១.៦៨ ម៉ែត្រ ភាគច្រើនគេយកពី ១.៧០ ម៉ែត្រ ឡើងទៅ ហើយទី ២ ខ្ញុំគិតថា
សមត្ថភាពខ្ញុំអត់ដល់ហ្នឹងការប្រកួតបវរកញ្ញាទេ អ៊ីចឹងខ្ញុំសូមយកបែប talent ជាតារាសម្ដែង ឬក៏ពិធីករប៉ុណ្ណឹងបានហើយ ទុកឱ្យបងៗប្អូនៗដែលស្រឡាញ់វិស័យបវរកញ្ញាហ្នឹងឱ្យគាត់ចូលប្រកួតវិញ ព្រោះខ្ញុំក៏ជាអ្នក Support ស្រឡាញ់ការប្រកួតបវរញ្ញាហ្នឹងដែរ
តែបើឱ្យខ្លួនទៅឯងទៅចូលប្រកួតកម្មវិធីបវរកញ្ញា ខ្ញុំគិតថាខ្លួនឯងនៅមានកម្រិតដែរ ហើយខ្ញុំសុំត្រឹមតែជាអាយដលអ្នកទាំងអស់គ្នា ត្រឹមតែការសម្ដែងអីតែប៉ុណ្ណឹងបានហើយ ខ្ញុំជឿជាក់ថា បងប្អូននៅតែស្រឡាញ់ ខ្ញុំអត់ចង់បានអីលើសហ្នឹងទេ គ្រាន់តែចង់បានការស្រឡាញ់គាំទ្រពីបងប្អូន តែប៉ុណ្ណឹងអស់ចិត្តហើយ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
កម្សាន្ត
វង្ស តារារតនា ហៅ ហ្សូណូ ថា «ប្ដី» ពេញៗមាត់ តាមពិតអ្នកទាំងពីរមានទំនាក់ទំនងពិសេសនេះ
ហ្វេសប៊ុក៖ ពិតណាស់ ភាពស្និទ្ធស្នាលរវាងតារាចម្រៀងប្រុស ២ រូប គឺតារាចម្រៀងលោក ហ្សូណូ និង វង្ស តារារតនា តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិក្នុងចង្កោមសិល្បៈ និងមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រោះថាអ្នកទាំងពីរបង្ហាញសកម្មភាពជិតដិតគ្នាខ្លាំង ហើយថែមទាំងហៅគ្នាថា ប្តីៗពេញៗមាត់ថែមទៀតផងដែរ ។
ដោយនាថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសរូបសង្ហា ហ្សូណូ ក្នុងនោះគេក៏បានឃើញ វង្ស តារារតនា បង្ហោះសារជូនពរលោក និងមានរំលេចពាក្យថាប្តីផងដែរ៖ “រីករាយថ្ងៃកំណើតសម្លាញ់ Ke Sovannareth ហ្សូណូ (ម៉ែណូ) សុំជូនពរឱ្យសម្លាញ់ជោគជ័យគ្រប់ភារកិច្ច មានប្រជាប្រិយភាពកាន់តែខ្លាំង
មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក៏ជួបតែសុខសប្បាយរហូត…! ប្តី….!» ។ អ្វីដែលកាន់តែផ្អែមល្ហែមធ្វើឱ្យមហាជនមិនគិតថាពួកគេលើសពីមិត្តធម្មតានោះគឺ ហ្សូណូ បានតបវិញយ៉ាងផ្អែមថា ៖ «អរគុណប្ដី” ។
ទោះបីជាបែបនេះក៏ពិតមែន តែការពិតទៅទំនាក់ទំនងរវាងតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ២ ដួងនេះ គឺជាមិត្តល្អ មិត្តយល់ចិត្ត មិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ ព្រោះតាមរយៈសារជូនពរខាង វង្ស តារារតនា បានប្រើពាក្យថាមិត្តសម្លាញ់ៗ ម្យ៉ាងកាលពីពេលកន្លងទៅ អ្នកទាំងពីរក៏ធ្លាប់បកស្រាយតាមកម្មវិធីជជែកកម្សាន្តមួយថា ពួកគេគ្រាន់តែមិត្តល្អប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ គ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើន និងហៅគ្នាប្តីៗបែបនេះឡើងធ្លាប់ទៅហើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ដូចទេពធីតាដើរដី មួយឈុតនេះ រឿន ណាត ស្អាតអីយ៉ាងនេះ
ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់បវរកញ្ញា រឿន ណាត នោះ តែងតែធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទីទាក់ភ្នែករបស់មហាជនផងដែរ ។
មួយវិញទៀត បើងាកទៅមើលលើការតុបតែងខ្លួន ក៏ដូចជាសម្រស់របស់នាង គេសង្កេតឃើញថា រឿន ណាត ទទួលបានការចាប់អារម្មណ៍ ពីបណ្តាមហាជនដែលជាអ្នកគាំទ្រយ៉ាងច្រើនមែនទែន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត មុខមាត់មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។
ជាក់ស្តែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ រូបនាង ត្រូវបានបណ្តាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង សម្រស់រូបនាងក្នុងឈុតប្រពៃណីខ្មែរ ។
មិនត្រឹមតែប៉ុណ្ណោះ ពេលមើលកាន់តេយូរកាន់តែស្រស់ស្អាតដូចជាទេពធីតាដើរដី ថែមទៀតផង ក្រោយតុបតែងបែបនេះហើយ កាន់តែធ្វើឲ្យរូបសម្រស់នាង ស្រស់ស្អាតលេចធ្លោថែមមួយកម្រិត ហើយរូបភាពប៉ុន្មានសន្លឹកនេះ គឺជាការថតសម្អាតការផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ភ្ញាក់ផ្អើល! ជ័យលាភីរង ២ MUC ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ចូលប្រឡង Cambodian Idol
ហ្វេសប៊ុក៖ មហាជនដែលនិយមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដឹងរួចមកហើយថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីនេះបានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៣ ហើយ ដែលឃើញថាសប្តាហ៍នេះ មានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេ ។
ហើយក្នុងសប្តាហ៍នេះផងដែរ អ្វីដែលធ្វើឲ្យមហាជនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ខណៈបានឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ កូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ក៏ជាបេក្ខភាពចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីនេះផងដែរ ។
ដោយមើលឃើញថា កញ្ញាមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេ ថែមទាំងមានទេពកោសល្យផ្នែកវិស័យចម្រៀងថែមទៀត ដែលតាមការបង្ហាញសមត្ថភាពក្នុងការប្រឡងនោះ នាងបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេស «Flashlight» បានយ៉ាងពីរោះ ដែលអាចឆក់បានការសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការទាំងបួន និងអាចឆ្លងទៅវគ្គបន្ទាប់ទៀត ៕
ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
- កម្សាន្ត2 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម1 month ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ2 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម1 month ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម2 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត2 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត1 month ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ