អីយ៉ា! ខ្លាំងជួបខ្លាំង យុវជន ហុង ភារិន បានជួបគ្នាជាមួយកុមារា​ សាន់វ៉េ ដែលសុទ្ធសឹងជាមនុស្សពូកែចងចាំដូចគ្នា

ភ្នំពេញ៖ មហាជនទាំងពិតជាដឹងហើយថា និស្សិតឆ្នើម ហុង ភារិន បានបង្ហាញពីសមត្ថភាព និងទេពកោសល្យ​នៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបព្ចេាញសមត្ថភាពរបស់ទូរទស្សន៍ថៃ <> ដោយរូបលោកទទួលបាននូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស​និងក្រៅប្រទេសផងដែរ ហើយក៏ត្រូវបានមហាជនទូទៅប្រសិទ្ធិនាមនិស្សិត ហុង ភារិន ជាអច្ឆរិយក្ពុជា ភារិន ទៀតផង។

ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យនេះ លោក ហុង ភារិន មានបំណងចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុនេះ​ នៅឯប្រទេសចិនក្នុងគោលបំណងបង្ហាញពី សមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ។

ងាកមកក្រឡេកមកមើលពីសមត្ថភាពកុមារារូបនេះវិញ គឺពិតជាពិសេសខ្លាំងណាស់ ដោយប្អូនមានសមត្ថភាពក្នុងការចងចាំបានយ៉ាងល្អ ដែលអាចស្គាល់ឈ្មោះប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន៤៥រូបយ៉ាងច្បាស់ ថែមទាំចងចាំនូវប្រវត្តិរឿងរា៉វរបស់ប្រធានាធិបតីនីយមួយៗថែមទៀតផង។

ហើយក្នុងនោះដែរ គណកម្មការទាំងបីរូប ក្នុងកម្មវិធី <<តូច ខ្លឹម ខ្លាំង>> របស់ស្ថានីយទូរទស្សន៍ PNN បានមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏ពិសេសរបស់កុមារារូបនេះផងដែរ​ ដោយប្រើប្រាស់ការចង់ចាំ ឆ្លើយត្រូវគ្រប់វិញ្ញាសារ មិនខុស ឫក៏រអាក់រអូល នោក្នុងការឆ្លើយបន្តិចសោះឡើយ។

សូមជម្រាបផងដែរថា កុមារាដ៏មានសមត្ថភាពរូបនេះមានឈ្មោះ​ សាន់វ៉េ មិនត្រឹមតែមានសមត្ថភាពពិសេស អាចស្គាល់ឈ្មោះ និងប្រវត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិចគ្រប់ជំនាន់នោះទេ ថែមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង។

យ៉ាងណាមិញ យោងតាមរយៈគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានមករៀបរាប់ឲ្យដឹងថា៖<<ខ្លាំងជួបខ្លាំង! យុវជន ហុង ភារិន បានជួបគ្នាជាមួយកុមារា សាន់វ៉េ ដែលសុទ្ធសឹងតែជាមនុស្សពូកែងចងចាំឈ្លាសវៃដូចគ្នា។ កូនខ្មែរបច្ចុប្បន្នពិតជាអស្ចារ្យមែន សូមកោតសរសើរដោយស្មោះ៕

Related posts

Leave a Comment