មិនធម្មតា! យុវតីវ័យ១៨ឆ្នាំ រៀនថ្នាក់ទី១២ ហើយជាគ្រូបង្រៀនភាសាអង់គ្លេស កំពុងប្រកួត Miss Grad Cambodia ទទួលបានការចាប់អារម្មណ៍ពីមហាជន

យើងដឹងហើយថាការប្រកួត Miss Grand Cambodia 2019 បានចាប់ផ្តើម ហើយក្នុងនោះផងក៏មានបេក្ខភាពចំនួន៣០រូប ដែលជាប់ការជ្រើសរើសរបស់គណៈកម្មការ។ នាពេលថ្មីៗនេះក៏មាន បេក្ខភាពមួយរូបដែលកំពុងប្រកួត Miss Grand Cambodia ឆ្នាំ 2019 ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ដោយមានផេក Team Cambodia បានបង្ហាញនូវរូបសម្រស់របស់បរក្ខភាពមួយរូបដែលមហាជនជាច្រើនបានជឿជាក់ថា សមត្ថភាពរបស់នាងនឹងអាចគ្រងមកុដ Miss Grad Cambodia ឆ្នាំ 2019 នេះបាន។

កញ្ញា ដេត ស្រីនាឌ ពាក់ស្លាកលេខ២៣ មានអាយុ១៨ឆ្នាំ កម្ពស់ 165c សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២នៅសាលា អន្តរទ្វីបអាមេរិកាំង AIS និងធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសផងដែរ។ ជាការពិតណាស់ការលើកឡើងថា បេក្ខភាពរូបនេះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាពរាំរបាំងបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូត ថែមទៀតផង។

ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grad Cambodia 2019 វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ MTV សូមកុំភ្លេចចូលរួមគាំទ្របរក្ខភាពបវកញ្ញាទាំង៣០រូប ថាតើអ្នកណាដែលមានសមត្ថភាពគ្រងមកុដ Miss Grad Cambodia 2019 នឹងជាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួត International 2019 នៅឯប្រទេសវ៉េណេហ្សូអេឡា៕

Related posts

Leave a Comment