អ្នកណាថា អ្នកនាង សុគន្ធ នីសា មិនចង់បានកូនជាមួយស្វាមី នេះគឺជាមូលហេតុពិតដែលអ្នកនាងបាននិយាយ

ភ្នំពេញ ៖ បើទោះបីជារៀបការយូរក្រែលក៏ពិតមែនតែ សុគន្ធ និសា មិនទាន់មានកូនប្រលែងលេងនៅ ឡើយទេ។ មានមិត្តភក្តិខ្លះលើកឡើងថា សុគន្ធ និសា តាមមិត្តរួមផលិតកម្ម ឱក សុគន្ធកញ្ញា លែងទាន់ហើយ។ ប៉ុន្តែបើតាមប្រភពដែលស្និទ្ធតារាចម្រៀងមុខស្រទន់រូបនេះបានទម្លាយថា តាមពិត សុគន្ធ និសា ចង់បានកូនខ្លាំងណាស់ តែធ្វើម្តេចបើនាងមិនទាន់មាន។តាមពិតមិនមែនមិនចង់បានកូនតូចប្រលែងលេងទេ ព្រោះសព្វថ្ងៃ វ័យរបស់ សុគន្ធ និសា ក៏ច្រើនហើយដែរ ប៉ុន្ដែធ្វើម្តេចបើនាងមិនទាន់មាន។ យ៉ាងណាមិញ ទោះមិនទាន់មានភូមិក្មេងក៏ដោយ ក៏ជីវិតគូរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែផ្អែមល្ហែម និងមានសុភមង្គលខ្លាំង។

ទស្សនិកជនអ្នកគាំទ្រជាច្រើន ទន្ទឹងរង់ចាំ ជូនពរតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេ ឱ្យឆាប់មានកូនឆាប់ៗតាមបំណងផងដែរ។ បើទោះស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកក៏ពិតមែន តែ សុគន្ធ និសា មិនមានគម្រោង នឹងចាកចេញទៅរស់នៅទីនោះទេ ដោយសារនៅស្រុកខ្មែរស្វាមីរបស់នាងមានមុខជំនួញជាច្រើន។ សម្រាប់ សុគន្ធ និសា ក្រៅពីការងារសិល្បៈនាងក៏មានមុខជំនួញនៅក្នុងដៃមួយចំនួនផងដែរ។ មានវ័យច្រើនក៏ពិតមែន តែសម្រស់ សុគន្ធ និសា នៅតែមានសម្រស់ស្អាតស្ទើរមិន ជឿថានាងមានវ័យ ៣០ ឆ្នាំនោះទេ។ ថ្មីៗនេះនាងទើបមកពីសម្តែងនៅប្រទេសកូរ៉េរួមជាមួយលោក ឆន សុវណ្ណរាជ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment