ជីវិតនិងសង្គម
ប្រកាសលែងបកក្រោយ តែ ផេនខេក នៅរក្សារ៉ូបថ្ងៃរៀបការនៅជាប់ខ្លួនរហូត
ជីវិតស្នេហាប្រេះឆារបស់ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3FUN គឺតារាស្រី ផេនខេក ដែលត្រូវស្វាមីលួចមានអ្នកថ្មី បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកក្នុងរង្វង់សិល្បៈជាច្រើន បានដឹងឭសុសសាយអស់ទៅហើយដោយមជ្ឈដ្ឋានជុំវិញ មានការអាណិតអាសូរដល់ ផេនខេក ជាខ្លាំងមិនគួរណាជួបស្នេហ៍ខកបំណងធ្វើឲ្យឈឺចាប់បែបនេះឡើយ ខណៈពួកគេទើបតែរៀបការបានជាង ១ ខែប៉ុណ្ណោះ ។
ក្រោយរឿងនេះកើតឡើងភ្លាមៗ ផេនខេក ទទួលយកការពិតសឹងតែមិនបាន ព្រោះស្វាមីដែលស្រលាញ់គ្នារយៈពេល ៦ ឆ្នាំ បែរជាធ្វើរឿងក្បត់ឲ្យនាងឈឺចាប់ខ្លាំងបែបនេះ តែទោះបីជាយ៉ាងណា ផេនខេក ប្រកាសកាត់ចិត្តលែងបកក្រោយវិលទៅសាងស្នេហ៍នឹងប្តីម្តងទៀតហើយ ដោយងាកមកបន្តដំណើរយ៉ាងរឹងមាំនៅលើវិថីជីវិតខ្លួនឯងបន្តទៀត ព្រោះថាក្រោយជួបបទពិសោធន៍ដ៏ឈឺចាប់លើកនេះ បានបង្រៀននាងឲ្យដឹងថាមានមនុស្សជុំវិញខ្លួនជាច្រើនចាំគាំទ្រ ជំរុញលើកទឹកចិត្ត នៅក្បែរនាងឲ្យតស៊ូបន្តទៅមុខទៀត ។
ដោយឡែក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ផេនខេក ក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផេក បញ្ជាក់យ៉ាងច្បាស់ៗនាងគ្មានថ្ងៃបកក្រោយដាច់ខាតថា៖ “គ្មានទេពាក្យថា «បកក្រោយ» មកដល់ដំណាក់កាលនេះហើយមានតែខំដើរទៅមុខបន្តទៀត” ។
យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញ ផេនខេក បង្ហោះសារជាថ្មីម្តងទៀត ដោយនាងបានអះអាង នឹងរក្សារ៉ូបស្លៀកក្នុងថ្ងៃមង្គលការទុកជាប់ខ្លួនរហូតថា៖ “តើពាក្យសម្ដីនេះទៅណាអស់ហើយ «ខ្ញុំអត់គិតថាមានថ្ងៃនេះទេ អត់ដឹងថាទៅមុខទៀតហ្នឹង យើងមានរឿងអីកើតឡើងទេ
ប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានបំពេញក្តីស្រមៃមនុស្សស្រីម្នាក់ដែលគាត់តែងតែប្រាប់ថា ប៉ាខ្ញុំចង់ការ ប៉ាអូនចង់ពាក់រ៉ូបកូនក្រមុំ ប៉ាអូនចង់ឈរលើឆាក ឥឡូវបងបានបំពេញក្តីស្រមៃរបស់អូនហើយ ស្រឡាញ់អូន។» ពាក្យទាំងនេះ ខ្ញុំនឹងចងចាំទុក ហើយសម្រាប់សម្លៀកបំពាក់ដែលខ្ញុំពាក់នៅថ្ងៃសំខាន់របស់ខ្ញុំមួយនេះ ខ្ញុំនឹងរក្សាទុកវានៅជាប់ខ្លួនខ្ញុំរហូត” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
ជីវិតនិងសង្គម
ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ
ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។
រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។
រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។
គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។
ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕
ជីវិតនិងសង្គម
សែនអាល័យ! សុវត្ថិឌី ធារិកា យកធាតុឪពុកម្ដាយធ្វើពិធីបាច់ចូលទឹកទន្លេចតុមុខ លាជាលើកចុងក្រោយ
ហ្វេសប៊ុក៖ មរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងក្នុងសិល្បៈពិតជាមានសេចក្តីសោកស្តាយជាពន់ពេក គួរឲ្យសង្វេគអាណិតខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស ដែលជួបទុក្ខដ៏ធំធេងបាត់បង់មនុស្សជាទីស្រលាញម្តងពីរនាក់ត្រឹមតែមួយប៉ព្រិចភ្នែកគ្នានថ្ងៃវិលត្រឡប់ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពពិធីបុណ្យស ព ដែលបានរៀបចំឡើងនៅក្នុងវត្តស្ទឹងមានជ័យ គេក៏បានឃើញមានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធម្តាយឪពុក សុវត្ថិឌី ធារិកា និងបង្ហាញការចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់ផងដែរ ។
ក្នុងកម្មវិធីបុណ្យស ពរបស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ក៏បានបញ្ចប់រួចរាល់ហើយនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែលស ពអ្នកមានគុណទាំងពីររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការបូ ជានៅវេលាម៉ោង ៤ល្ងាច ជាវេលាដ៏សែនអាសូរបផុតចំពោះ សុវត្ថិឌី ធារិកា ដោយត្រូវជូនដំណើរម្តាយឪពុកជាលើកចុងក្រោយ ពិតជាពោរពេញដោយសេចក្តីអាឡោះអាល័យទុក្ខសោកខ្លាចផ្សារជាពន់ពេក ។
ចំណែកឯ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពីបានបញ្ចប់កម្មវិធីបុណ្យ និងស ពត្រូវបានធ្វើការបូជារួចហើយនោះ សុវត្ថិឌី ធារិកា និងសាច់ញាតិបងប្អូន ក៏បាននាំយកធាតុរបស់ឪពុកម្តាយ ទៅធ្វើពិធីសូត្រមន្តបាច់ចូលក្នុងទឹកទន្លេចចតុមុខ ជាមួយនឹងសេចក្តីស្រងេះស្រងោចសែនស្រណោះអាល័យ ដែលនេះជាវេលាចុងក្រោយបំផុតត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយគ្មានថ្ងៃវិលត្រឡប់ឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
ជីវិតនិងសង្គម
កូនមាស កូនពេជ្រ! វ័យត្រឹម ២១ ឆ្នាំ ស្រីនា កំពុងរស់នៅក្នុងជីវិតដែលជាក្តីស្រមៃរបស់មនុស្សជាច្រើន
ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេពិតជាបានស្គាល់ច្បាស់ហើយ Youtuber វ័យក្មេងនោះ គឺ ជា ស្រីនា ដែលរូបនាងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់នាង សុទ្ធសឹងតែបានជ្រាបហើយថាមួយរយៈចុងក្រោយមកនេះ នាងហាក់មានសន្ទុះការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្លា ។
មិនត្រឹមតែប៉ុណ្ណោះ ស្រីនា អាចឆក់បានប្រជាប្រិយភាពជាខ្លាំង និងមានទីផ្សារការងារច្រើនលើបណ្តាញសង្គមនោះទេ បើងាកមើលជីវិតឯកជនរបស់នាង ក៏កំពុងតែផ្ទុះការចាប់អារម្មណ៍តាមដាន និងមានការសរសើរយ៉ាងខ្លាំងដែរ ជាមួយនឹងជីវិតដ៏មានក្តីសុខនៃគ្រួសាររបស់នាង និងភាពជោគជ័យរបស់នាង ទាំងការសិក្សា និងការងារមុខជំនួញផ្សេងៗ ។
ទន្ទឹមនឹងការរស់នៅក្នុងជីវិតមួយដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំ នេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរជាខ្លាំង ហើយថែមទាំងថ្មីៗនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្ដីសុបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ។ ចំណុចពិសេសៗ និង ជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាំ ដែលពួកគេបានលើកឡើងនោះរួមមាន៖
ទន្ទឹមនឹងការរស់នៅក្នុងជីវិតដ៏ល្អទាំងព្រមរបស់ Youtuber វ័យ ២១ ឆ្នាំនេះដែរ បានធ្វើឲ្យមហាជនជាច្រើន និងអ្នកគាំទ្រលើកសរសើរយ៉ាងខ្លាំង ហើយថែមទាំងថ្មីៗមកនេះ ឃើញមានការលើកឡើងពីចំណុចពិសេសៗក្នុងជីវិតរបស់ ស្រីនា ដែលបានក្លាយជាក្តីសុខបិនរបស់មនុស្សជាច្រើនចង់បានជីវិតដូចនាងផងដែរ ។
ចំណុចពិសេសៗ និងភាពជោគជ័យក្នុងជីវិត ស្រីនា ទទួលបានក្នុងវ័យ ២១ ឆ្នាម ដែលពួកគេបានលើកឡើងនោះមានដូចជា៖ “ជាសិស្សពូកែនិទ្ទេសAកាលនៅវិទ្យាល័យព្រមទាំងជាប្រធានថ្នាក់គំរូរ, បញ្ជប់ការសិក្សាថ្នាក់សកលវិទ្យាល័យល្បីក្នុងស្រុកព្រមទាំងទៅទទួលសញ្ញាប័ត្រដល់សហរដ្ធអាមេរិច,
មានគ្រួសារដែលរីករាយមានប៉ាម៉ាក់តាមSupportគ្រប់ជំហានសូម្បីត្រូវទៅថតការងារ១យប់២យប់ក៏មានប៉ាតាមទៅមើលថែ, មានមុខជំនួនចេះរកលុយផ្ទាល់ខ្លួនតាំងពីវ័យ20ឆ្នាំព្រមទាំងមានឈ្មោះជាម្ចាស់សម្អាងការដ៏វ័យក្មេង,
ជាVlogger Influencer YouTuber ដ៏ចាប់អារម្មណ៏គ្រប់វិឌីអូធ្វើឡើង១មួយសុទ្ធតែមានអត្ថប្រយោជន៏សំរាប់គ្រប់គ្នា,មានរូបរាងស្រស់ស្អាតកម្ពស់សមល្មមចារឹតស្លូត cute គួរអោយស្រឡាញ់ព្រោះអេដមីនជួបនៅក្រៅរួចហើយព្រមទាំងសុំប្អូនថតផងដែរ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
- កម្សាន្ត2 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម1 month ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ2 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម1 month ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម2 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត2 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត1 month ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ