ពីរោះណាស់ក្មួយស្រី! “ពេលមេឃស្រទំ” ពីកុមារី រចនា ទាក់ទាញចិត្តគណៈកម្មការ និងទស្សនិកជនឲ្យអន្លង់អន្លោចតាមបទចម្រៀង

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការចាក់ផ្សាយហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ដោយនៅ វគ្គ Judge Audition សប្ដាហ៍ទី ១ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះក៏មានកុមារីឈ្មោះ គីម ភីរដ្ឋរចនា អាយុ៩ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ក្លាហានមកស្រាយបទចម្រៀងមរតកដើម “ពេលមេឃស្រទំ” សំនៀងដើមពីអ្នកស្រី រស់ សេរីសុទ្ធា។ កុមារីរូបនេះបានបកស្រាយបទចម្រៀងដោយមនោសញ្ចេតនា ពីរោះរណ្តំ ដូច្នេះហើយ គីម ភីរដ្ឋរចនា ទទួលបាន “YES” ដល់ទៅ៣ពីគណៈកម្មការទទួលបានកាតមាសឆ្លងទៅកាន់វគ្គបន្ត៕

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment