ច្បាស់ការហើយ! បញ្ជីឈ្មោះកីឡាករក្រុមគោព្រៃកម្ពុជាត្រៀមប៉ះហុងកុងនាពេលខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានចេញប្រកាសបញ្ជីឈ្មោះកីឡាករទាំង២៥នាក់ចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនជួបជាមួយនឹងក្រុមហុងកុង នៅថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិត វគ្គជម្រុះជំុទី២តំបន់អាស៊ីពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅឯប្រទេសកាតា។

ហើយក៏សូមជម្រាបជូនថា ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុង នឹងចាប់ផ្តើមនៅថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦:៣០នាទី។ ចំពោះសុំបុត្រចូលរួមទស្សនាការប្រកួតត្រូវបានបែកចែកជាពីរ សម្រាប់សំបុត្រ VIP មានតម្លៃ១០,០០០រៀលលក់អស់ហើយ នៅតែសំបុត្រធម្មតាតម្លៃ៥,000រៀលមិនទាន់លក់អស់នៅឡើយទេដូចនេះសូមបងប្អូនចូលរួមទស្សនានឹងលើកទឹកចិត្តដល់កីឡាករកម្ពុជាឲ្យបានច្រើនកុះករផង។

សូមបញ្ជាក់ថា បញ្ជីឈ្មោះកីឡាករទាំង២៥នាក់ចុងក្រោយនេះត្រូវបានជ្រើសរើសដោយលោកគ្រូបង្វឹក Keisuke Honda តែចំពោះបញ្ជីឈ្មោះនេះលោកគ្រូ Honda មិនបានជ្រើសកីឡាករសំខាន់ៗដូចជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, ធារី ចន្ថាបីន…នោះទេ៕

Related posts

Leave a Comment