ថ្ងៃក្រោយឲ្យរៀង! ផឹកជ្រុលសន្លប់២ថ្ងៃ បងប្អូនស្មានតែស្លាប់រៀបចំបូជា បែរជារស់ឡើងវិញ មានអីរិះគន់ពេញហ្វេសប៊ុក

ភ្នំពេញ ៖ មានការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីរូបភាព៣សន្លឹកនៃបុរសម្នាក់ ដែលគេអះអាងថា ផឹកជ្រុលសន្លប់២ថ្ងៃ ហើយបងប្អូនស្មានតែស្លាប់រៀបចំបូជា បែរជារស់ឡើងវិញនោះ។ ការរិះគន់នេះ ដោយអ្នកលេងបណ្ដាញសង្គមយល់ឃើញថា នេះជាការសម្ដែងដើម្បីយកប្រជាប្រិយភាព ហើយយកមកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើដូចជាការពិត តាមពិតជាការបោកប្រាស់សោះ។

ជាក់ស្ដែង ក្រោយពីឃើញរូបភាពអមដោយសារ «ផឹកជ្រុលសន្លប់២ថ្ងៃ បងប្អូនស្មានតែស្លាប់រៀបចំនឹងបូជាហើយបែបជារស់ឡើងវិញ» រួចមក អ្នកលេងបណ្ដាញសង្គមបានរិះគន់បាញ់ចាក់ស្រោចដូច្នេះថា «មុននឹងអ្នកធ្វើអ្វីមួយសូមមេត្តាគិតពិចារណាផង ព័ត៌មានមិនពិតធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយនាំគ្នាលាបពណ៌ថាមកពីនេះ មកពីនោះ។ សកម្មភាពរបស់អ្នកមួយធ្វើអោយមនុស្សជាច្រើនពុលដោយសារអ្នក។អរគុណ!។ ឈរមើលរកនឹកសិនថាសម្តែងយ៉ាងណាទើបគេសម‍ឈរមធ្យមទេ ងំត្រង់ដោះស្បែកជើងចូលថត។ ខ្ញុំគិតថាព័ត៌មាននេះជាព័ត៌មានមិនពិត..ម្នាក់នោះឃើញកំពុងឈរ..ពេលដែលគេកំពុងធ្វើមឈូស…នេះគ្រាន់តែជាការថតស្តាយយកមកបង្ហោះឲ្យមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ចេះតែផុសរឿងអត់ដឹងការពិតម្នាក់នឹងមិនមែនអ្នកស្លាប់ទេ អ្នកស្លាប់ផ្សេងទៀត គាត់អ្នកជួយធ្វើមឈូសសោះ។ ពួកអាបោកចង់អោយគេចូលមើលបានលុយពីរ You Tube….៕

Related posts

Leave a Comment