សោកស្តាយណាស់! តារាសម្ដែង អ៊ុក ដារ៉េត ជួបទុក្ខធំដោយម្តាយទទួលមរណះភាពហើយ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានដឹងហើយថា កាលពីពេលថ្មីៗនេះ បានទទួលដំណឹងដ៏គួរឲ្យអាណិតយ៉ាងខ្លាំង ក្រោយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត បានជួបទុក្ខជាទម្ងន់ ព្រោះបច្ចុប្បន្នម្តាយជាទីស្រលាញ់កំពុងតែឈឺ ជួបជាមួយនឹងជំងឺដ៏សាហាវ ស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។យ៉ាងណាមិញ ដោយក្នុងនោះត្រូវបានគេដឹង ម្តាយរបស់តារារូបនេះមានជំងឺមហារីកពោះវៀនធំ ដំណាក់កាលចុងក្រោយ ដែលពិបាកនឹងព្យាបាលយ៉ាងខ្លាំង ស្របពេលដែលបានប្រើប្រាស់ពេលវេលា

និងថវិកាជាច្រើន សម្រាប់ធ្វើការព្យាបាល ស្របពេលដែលជីវភាពរបស់គាត់កំពុងតែពិបាក គ្មានប្រាក់សម្រាប់ព្យាបាលឲ្យម្តាយ។គួរបន្តទៀតថា ដោយឡែកតាមប្រភពពីផេក សិល្បករកម្ពុជា កាលពីម្សិលមិញនេះដែលជាថ្ងៃភ្ជុំធំបានឲ្យដឹងថា តារាសម្តែង ភេទទី៣ អ៊ុក ដារ៉េត ត្រូវជួបទុក្ខជាទម្ងន់ ខណៈម្ដាយត្រូវស្លាប់ដោយសារជំងឺមហារីក ហើយសពនឹងតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល

Related posts

Leave a Comment