ឡើងស្វិតម៉ង! ឃើញរូបទាំងនេះហើយ ធានាថាអ្នកគាំទ្រលោកព្រាប សុវត្ថិ ច្បាស់ជាលើសជាតិស្ករមិនខាន

ភ្នំពេញ ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងការឈរជើងលើវិថីសិល្បៈជាច្រើនឆ្នាំមកនេះ លោកបានទទួលការសរសើរ និងការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ការទទួលបានការគាំទ្រដ៏ច្រើនបែបនេះ ត្រូវបានគេមើលឃើញថា មិនមែនដោយសារតែលោកមានសំឡេងពីរោះតែមួយមុខទេ ពោលគឺលោកជាតារាចម្រៀងម្នាក់ ដែលមានប្រជាប្រិយភាព រួសរាយរាក់ទាក់ ទឹកមុខញញឹមរហូតទាំងនៅលើឆាក និងក្រៅឆាក។

លោកជាតារាចម្រៀងដែលគ្មានរឿងអាស្រូវ ស្រឡាញ់គ្រួសារ និងកូនៗ ខុសពីតារាចម្រៀងមួយចំនួនទៀត ដែលបិទបាំងរឿងជីវិតគ្រួសារ ដោយមិនបង្ហាញឲ្យគេដឹងជាសាធារណៈនោះទេ ទាល់តែបែកធ្លាយទើបធ្វើជាផ្អែមល្ហែមតាមក្រោយ។ ក្នុងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងរូបនេះ លោកបានបន្សល់ទុកនូវរូបថតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាច្រើនជាមួយភរិយា និងកូនៗ សាច់ញាតិរបស់លោក។

រូបភាពដ៏ផ្អែមល្ហែមនេះ អាចនឹងធ្វើឲ្យអ្នកគាំទ្ររបស់លោកពេញចិត្តស្ដូក រហូតលើសជាតិស្ករក៏ថាបាន ព្រោះតែសុភមង្គលក្នុងគ្រួសារដ៏កក់ក្ដៅ ដែលជាគំរូសម្រាប់មនុស្សទូទៅ ពិសេស គឺអ្នកសិល្បៈដូចគ្នាតែម្ដង។ តោះកុំបង្អង់យូរ ទស្សនារូបភាពដ៏ផ្អែមល្ហែមជាច្រើនសន្លឹករបស់កំពូលតារាព្រាប សុវត្ថិ ជាមួយក្រុមគ្រួសារទាំងអស់គ្នា៕

ចង់ដឹងច្បាស់សូមតស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment